មិនធម្មតា! ទម្លាយប្រវត្តិសិក្សា Vikki អនាគតប្រពន្ធ Weir រៀបចប់ផ្នែកនេះ ហើយមានជំនាញច្រើនណាស់
មួយរយៈក្រោយនេះ រឿងរ៉ាវស្នេហារបស់តារាប្រុស Weir បានធ្វើឱ្យមហាជនចាប់អារម្មណ៍ជាខ្លាំង ជាពិសេសនៅពេលដែលលោកបានប្រកាសពីដំណឹងរៀបការនៅថ្ងៃទី ១៧ ខែកក្កដា ខាងមុខនេះ។
យ៉ាងណាមិញ បើក្រឡេកទៅមើលប្រវត្តិរបស់គូស្នេហ៍ថ្មីតារាប្រុស Weir ដែលមានឈ្មោះថា Vikki គឺហាក់មិនធម្មតានោះឡើយ ដែលជាហេតុធ្វើឱ្យមហាជនលាន់មាត់ពោលថាពិតជាស័ក្តិសមនឹងគ្នាណាស់។
តាមការឱ្យដឹង Vikki គឺជានិស្សិតដែលបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកសេដ្ឋកិច្ចនៅឯក្រៅប្រទេស ហើយវិវត្តន៍ខ្លួនក្លាយជាទីប្រឹក្សាផ្តល់យោបល់ផ្នែកជំនួញ។ ក្រោយមកនាងបានចាប់យកអាជីពជាអ្នកធ្វើការលើយន្តហោះ មុននឹងបោះទុនធ្វើជំនួញផ្ទាល់ខ្លួន។
Vikki គឺជាមនុស្សដែលចូលចិត្តធ្វើដំណើរកម្សាន្ត និង ផ្សងព្រេង ហើយនាងក៏ជាជើងឯកជ្រមុជទឹកជំនាញមួយរូប ដែលមិនជាប់កុងត្រាជាមួយក្រុមហ៊ុនណាមួយនោះឡើយ៕