តារាស្រី K-Pop ទាំង ៤ រូបនេះ ធ្លាប់ត្រូវព្រនុងការរិះគន់ដូចព្យុះ រឿងលេងម៉ូដស្លៀកឈុតក្តៅសាច់ពេក
ដូចដែលប្រិយមិត្តមួយចំនួនធំបានដឹងមកហើយ ចំពោះតារាចម្រៀងស្រី K-Pop កំពូលស៊ិចស៊ីទាំង ៤ រូបដែលមានភាពលេចធ្លោជាងគេ ក្នុងចំណោមតារាស្រីកូរ៉េភាគច្រើន គឺសំដៅទៅលើតារាស្រី HyunA, Hwasa សមាជិក Mamamoo, So Yeon សមាជិក (G)I-DLE និង Gain អតីតសមាជិក Brown Eye Girls។
តារាស្រីទាំង ៤ រូបនេះ ត្រូវបានគេរិះគន់ម្ដងហើយម្ដងទៀត ដោយសារតែលេងម៉ូដការស្លៀកពាក់ស៊ិចស៊ីហួសព្រំដែនពេក ដែលមើលទៅមិនសូវជាស្អាតសក្តិសមនឹងពួកគេ រហូតធ្វើឱ្យមហាជនមួយចំនួនគិតថាស្ទីលរបស់តារាស្រីទាំងនេះ មើលកាន់តែយូរកាន់តែគួរឱ្យអស់សំណើចទៀតផង។
១. HyunA
HyunA គឺជាតារាចម្រៀងស្រីទោលរបស់ K-Pop ដែលត្រូវបានអ្នកគាំទ្រដាក់រហស្សនាមថាជា «រាជិនីសិចស៊ី» របស់ K-Pop ដោយសារស្ទីលតែងខ្លួនស្លៀកពាក់សិចស៊ីរបស់នាង។ យ៉ាងណាមិញ ម៉ូដសម្លៀកបំពាក់របស់នាងភាគច្រើន សុទ្ធតែត្រូវបានគេបញ្ចេញមតិថាលើសដែនកំណត់។
២. Hwasa សមាជិក Mamamoo
Hwasa ក៏មានភាពចម្រូងចម្រាសជាច្រើនដងមកហើយដែរ។ ទស្សនិកជនភាគច្រើនគិតថាស្ទីលលេងម៉ូដរបស់នាងស៊ិចស៊ីពេក។ សូម្បីតែសមាជិកក្មេងជាងគេក្នុងក្រុម Mamamoo តែមួយ ក៏ទទួលស្គាល់ថាមិនសូវពេញចិត្តចំពោះការស្លៀកពាក់បែបនេះដែរ រាល់ពេលឃើញ។
៣. So Yeon សមាជិក (G)I-DLE
So Yeon បានក្លាយជាចំណុចកណ្តាលនៃភាពចម្រូងចម្រាស ដោយសារតែរូបភាពរបស់នាងនៅក្នុងទស្សនាវដ្តី Y ទើបនឹងចេញផ្សាយ ក្នុងខែ កក្កដា នេះ។ យោងតាមគេហទំព័រ My Daily មេក្រុម (G) I-DLE បានថតរូបបង្ហាញម៉ូដជាមួយនឹងខោជើងវែងមានម៉ូដរហែកនៅចំកណ្តាល។
៤. Gain អតីតសមាជិក Brown Eye Girls
Gain គឺជាអតីតសមាជិកក្រុម Brown Eye Girls។ តារាស្រីរូបនេះ មានភាពល្បីល្បាញដោយសារតែសំឡេងលះពីរោះ។ ប៉ុន្តែនាងក៏ត្រូវបានជាប់ពាក់ព័ន្ធក្នុងរឿងចម្រូងចម្រាសជាច្រើនផងដែរ។
កន្លងមក តារាចម្រៀងស្រីរូបនេះ បានថត MV ជាច្រើនដាក់លើចំណងជើង 19+ ដោយខ្លាចថា ការបង្អួតភាពទាក់ទាញរបស់នាង ទាំងក្នុង MV និងថតដាក់ទស្សនាវដ្តី មានការបញ្ចេញឈុតឆាក ឬថតរូបក្តៅសាច់ខ្លាំងពេក៕