(វីដេអូ) ខាននាំ Aum មកលេងផ្ទះយូរ Pok ទម្លាយថាមានអ្នកនឹកនាងខ្លាំងជាងខ្លួនទៀត
Aum Patcharapa កំពូលតារាស្រីវ័យ ៤៣ ឆ្នាំ ប៉ុន្តែសម្រស់នៅតែស្រស់ស្អាតខ្លាំង ហើយកេរ្តិ៍ឈ្មោះរឹតតែល្បី និងមានឥទ្ធិពលក្នុងសង្គមសិល្បៈថៃ មិនស្រកចុះសោះឡើយ។
ក្រោយបើកបង្ហាញទំនាក់ទំនងស្នេហ៍ជាសាធារណៈ ជាមួយហាយសូ Pok គេសង្កេតឃើញថា តារាស្រីរូបនេះ និងគូស្នេហ៍ ហាក់បណ្តើរគ្នាទៅណាមកណាជាញឹកញាប់ ជាពិសេសបង្ហាញភាពផ្អែមល្ហែមក្នុងបណ្តាញសង្គម IG ជារឿយៗ។
ថ្មីៗនេះ ក្រោយខានជួបគ្នាអស់មួយរយៈធំ ព្រោះតែរវល់ការងាររៀងខ្លួន ហាយសូ Pok បាននាំ Aum ទៅលេងផ្ទះដើម្បីញ៉ាំអាហារជាមួយគ្នា។ តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍នោះគឺ មានអ្នកដែលនឹក Aum ជាងហាយសូ Pok ទៅទៀត ហើយអ្នកនោះគឺគ្មានអ្នកណាក្រៅពី Guitar ដែលជាសុនខ ដែលហាយសូ Pok ចិញ្ចឹម គឺថានៅក្រវែលៗជុំវិញ Aum បង្ហាញពីការនឹករលឹកខ្លាំងណាស់។