ឌុច លីដា មិនដាក់ GPS តាមដានប្ដី តែយកបេះដូងទៅតាមដានអាចដឹងលទ្ធផលលឿនជាង
បច្ចុប្បន្នតារាសម្ដែង ឌុច លីដា កំពុងរស់នៅសាងគ្រួសារប្រកបដោយសុភមង្គលជាមួយស្វាមី និង កូនប្រុសជាទីស្រឡាញ់ ហើយកន្លងមកស្រីស្អាតពោរពេញដោយទេពកោសល្យផ្នែកសិល្បៈរូបនេះ តែងបង្ហាញភាពផ្អែមល្ហែមជាមួយស្វាមីបង្ហោះនៅលើបណ្ដាញសង្គមឱ្យអ្នកគាំទ្របានឃើញ។
និយាយដល់រឿងជីវិតគ្រួសារ ឌុច លីដា ទទួលបានក្ដីស្រឡាញ់ ភាពកក់ក្ដៅយ៉ាងពេញលេញពីស្វាមីបណ្ដូលចិត្តក្នុងឱកាសខួបកំណើតឆ្នាំនេះ ក្នុងនោះអ្នកម៉ាក់សម័យថ្មីរូបនេះឆ្លៀតបង្ហើបពីសុរឿងឯកជនពាក់ព័ន្ធនឹងស្វាមី ធ្វើឱ្យអ្នកគាំទ្រឃើញហើយស្រឡាំងកាំង។
ឌុច លីដា បានបង្ហោះរូបផ្អែមល្ហែមជាមួយស្វាមី ១ ប៉ុស្ដិ៍នៅលើហ្វេសប៊ុក ហើយសរសេររៀបរាប់ថា ៖ «បើចង់តាមដានប្តីមានស្រី កុំបាច់ដាក់ GPS អី គេអាចទុកឡាននៅកន្លែងផ្សេងហើយគេនៅកន្លែងផ្សេង តែបើតាមដានដោយបេះដូងច្បាស់ជាង យើងអាចដឹងលឿនជាងថាបេះដូងគេនៅនឹងយើង ឬនៅអ្នកផ្សេង»៕