ចេញបង្អួតសម្រស់នៅបារាំង ត្រឹម ៣ ថ្ងៃ ហាន់ ជីអ៊ុន ធ្វើឱ្យអ្នកគាំទ្រតាមដានជាប់
ដូចដែលអ្នកគាំទ្រវិស័យកម្សាន្តកូរ៉េបានដឹងមកហើយ អំពីតារាសម្ដែងស្រី Song Hye Kyo ដែលជាកំពូលសម្រស់ស្រស់ស្អាតប្រចាំប្រទេសកូរ៉េ។ ដោយគ្រាន់តែបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់អន្តរជាតិ ក្នុងប្រទេសបារាំង ត្រឹមតែ ៣ថ្ងៃប៉ុណ្ណោះ បានធ្វើឱ្យអ្នកនិយមលេងក្នុងបណ្តាញសង្គមជ្រួលច្របល់ខ្លាំងព្រោះ សម្រស់ និងរូបរាង។
ជាក់ស្ដែង កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២ តួឯកស្រី ក្នុងរឿង «ម្ចាស់គ្រងព្រះអាទិត្យ» រូបនេះ ការបង្ហាញខ្លួនរបស់នាងបានក្លាយជាប្រធានបទដ៏ពេញនិយមលើកយកមកពិភាក្សានៅក្នុងពិព័រណ៍គ្រឿងអលង្ការលំដាប់កំពូលនៅទីក្រុងប៉ារីស។
យ៉ាងណាមិញ តារាស្រីរូបនេះបានបង្ហាញខ្លួនយ៉ាងស្រស់ឆើត ជាមួយនឹងរាងស្តើងតូចច្រឡឹងរបស់នាង។ ជាពិសេស ភាពទាក់ទាញត្រង់ក គឺគ្មានស្នាមជ្រីវជ្រួញបង្ហាញឱ្យឃើញភាពចាស់បន្តិចសោះ ពោលគឺទាយមិនដឹងពីអាយុពិតរបស់ Song Hye Kyo តែម្ដង។
ទោះជាយ៉ាងណា ក្នុងនោះក៏មានការបញ្ចេញមតិពីមហាជនមួយចំនួន អំពីការស្រកគីឡូរបស់នាង ដោយមិនសូវជាមានការពេញចិត្តនៅពេលឃើញរូបរាងស្តើងពេករបស់តារាស្រីរូបនេះផងដែរ៕