ស្ងាត់ៗ Noey ដឹកដៃស្វាមីធ្វើបុណ្យ និង សន្យាថាឈប់ញុំាសាច់គោពេញមួយជីវិត
ចាប់តាំងពីបង្វែរអាជីពពីតារាសម្តែង ក្លាយជាអ្នករកស៊ីពេញមុខពេញមាត់មក ឃើញថា តារាស្រី Noey Chotika និង ស្វាមី ហាក់មានពេលវេលាច្រើនសម្រាប់ខ្លួនឯង និង គ្រួសារ ក្នុងនោះ គេតែងឃើញអ្នកម្ដាយកូនពីររូបនេះ តែងតែធ្វើដំណើរកម្សាន្ត និង ដើរធ្វើបុណ្យសន្សំកុសលជុំគ្រួសារជារឿយៗ។
អ្វីដែលកាន់តែពិសេស ថ្មីៗនេះ តារាស្រី Noey ធ្វើឱ្យមហាជនជ្រះថ្លាតាមនាង ពេញមួយថ្ងៃតែម្តង បន្ទាប់ពីនាងបានបង្ហោះរូបភាពរបស់នាង និង ស្វាមីបានកាន់ដៃគ្នាទៅធ្វើបុណ្យព្រលែងសត្វគោចំនួន ៥ ក្បាល ដើម្បីសន្សំកុសល មុនថ្ងៃកំណើតរបស់នាង នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ ដែលនឹងឈានជិតចូលមកដល់ឆាប់ៗនេះ។
លើសពីនេះទៅទៀតនោះ ទន្ទឹមនឹងកាន់ដៃស្វាមី ទៅធ្វើបុណ្យជ្រះថ្លាក្នុងចិត្តហើយ នាងថែមទាំងទម្លាយអារម្មណ៍ពិតមួយ ដោយបង្ហាញដល់មហាជនអ្នកគាំទ្រឱ្យបានជ្រាបថា នាងសន្យាថានឹងមិនញុំាសាច់គោពេញមួយជីវិត បន្ទាប់ពីបានធ្វើបុណ្យជាមួយសត្វគោចិញ្ចឹម ៥ ក្បាលនេះរួច៕