សង្ស័យ Dome និងភរិយាមានដំណឹងល្អហើយ ក្រោយបង្ហាញដំរួយច្បាស់ៗបែបនេះ
ជឿជាក់ថាប្រិយមិត្ត ដែលនិយមតាមដានរឿងភាគថៃភាគច្រើន មុខជាបានស្គាល់ច្បាស់លោក Dome Pakornlam ដែលជាតារាប្រុសរូបសង្ហា មានមន្តស្នេហ៍ អាចច្រៀងបានយ៉ាងពីរោះ និងសម្តែងបានយ៉ាងប៉ិនប្រសប់។
កាលពីឆ្នាំ ២០១៩ Dome បានដឹកដៃតារាស្រី Metal ចូលរោងការបន្ទាប់ពីមើលចិត្តគ្នាអស់ជាង ៧ ឆ្នាំ។
ថ្មីៗនេះ ស្រាប់តែ Dome បានធ្វើឱ្យមហាជនភ្ញាក់ផ្អើល និងផ្ទុះការសង្ស័យព្រាត ថាលោក និងភរិយាអាចនឹងមានដំណឹងល្អ រឿងទាយាទស្នងត្រកូល ក្រោយពេលលោកបានបង្ហោះសារនៅលើគណនី IG ថា៖ «Daddy & Wifey»។
ឃើញបែបនេះ មហាជន ហាក់ទប់អារម្មណ៍មិនបានចូលបញ្ចេញមតិព្រាតថា៖ «តើលោក Dome និង ភរិយាមានដំណឹងល្អមែនទេ? ហៅខ្លួនឯងបែបនេះ សង្ស័យតែមានដំណឹងល្អទេ?»៕