ម្ចាស់បទ «Mascara ទឹកភ្នែក» កំពុងធ្វើឱ្យអ្នកគាំទ្រ លង់ស្នេហ៍កាន់តែខ្លាំង
ម្ចាស់បទ «Mascara ទឹកភ្នែក» ខាយ កំពុងធ្វើឱ្យអ្នកគាំទ្រជាច្រើនជ្រួលជ្រើម ជាពិសេសនារីៗជាច្រើនញ័របេះដូង លង់ស្នេហ៍ទៅលើរូបរាងដ៏ស្រស់ស្អាត ព្រមជាមួយទឹកមុខប្រកបដោយស្នាមញញឹមស្រស់ស្រាយរបស់លោក។
តារាចម្រៀង Original Song រូបសង្ហា ខាយ បច្ចុប្បន្នហាក់ឆក់បានប្រជាប្រិយភាពពីទស្សនិកជនកាន់តែខ្លាំង ដោយតារាប្រុសរូបនេះ មិនត្រឹមតែមានទឹកដមសំឡេងផ្អែមពីរោះ មានទេពកោសល្យផ្នែកសិល្បៈជាច្រើនទេ តែលោកថែមទាំងមានរូបរាងខ្ពស់ស្រឡះ មុខមាត់សម្បូរមន្តស្នេហ៍ធ្វើឱ្យស្រីៗជាច្រើនបាក់ចិត្តស្រឡាញ់ដកចិត្តមិនរួច។
ជាពិសេសថ្មីៗនេះ ប្រុសសង្ហា ខាយ បានបង្ហោះរូបថតឈរកាន់ហ្គីតាជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន ដែលកាយវីការរបស់តារាចម្រៀងស្ថិតក្នុងស្រទាប់យុវវ័យរូបនេះ ហាក់ជះភាពសង្ហាខ្លាំង បញ្ចេញពន្លឺមន្តស្នេហ៍ចាំងភ្នែកស្រីៗឃើញហើយមិនចង់អូសរំលងទៅណា។
ពិតណាស់ ខាយ គឺជាតារាចម្រៀងវ័យក្មេងពោរពេញដោយទេពកោសល្យសិល្បៈដែលជាបុរសក្នុងក្ដីប្រាថ្នារបស់សុភាពនារីជាច្រើន ហើយកាយវិការកាន់ហ្គីតាលេងបណ្ដើរ ច្រៀងបណ្ដើររបស់ ខាយ កាន់តែធ្វើឱ្យគ្រប់គ្នាញ័របេះដូងចង់បានបុរសមាឌមាំរូបនេះជាសង្សារថែមទៀត៕