ប្រិយមិត្តច្បាស់ជាស្គាល់រួចមកហើយនូវតារាបាល់ទាត់ប្រុសកូរ៉េខាងត្បូង Son Heung-min ដែលជាខ្សែប្រយុទ្ធមុតស្រួចរបស់ Tottenham Hotspur F.C ។ តារាបាល់ទាត់រូបនេះ ធ្លាប់ផ្ទុះព័ត៌មានចចាមអារ៉ាមស្នេហាជាមួយនារីស្រស់ស្អាត ៣ រូបនាពេលកន្លងមក។
១. Bang Min-ah ក្នុងឆ្នាំ ២០១៤
នៅពាក់កណ្តាលឆ្នាំ ២០១៤ លោក Son Heung-min បានមានការណាត់ជួបជាមួយអតីតសមាជិកក្រុម Girls’ Day ឈ្មោះ Bang Min-ah ។ នាពេលនោះគ្មាននរណាម្នាក់គិតថាពួកគេជាគូស្នេហ៍ដែលមានទំនាក់ទំនងស្អិតរមួតឡើយ។ ហើយទំនាក់ទំនងរបស់ពួកគេបានចាប់ផ្តើមឡើងដោយមិត្តភាព តែទោះជាយ៉ាងណា ក្នុងឆ្នាំដដែលនោះ ពួកគេត្រូវចែកផ្លូវគ្នា ព្រោះតែរវល់ការងាររៀងខ្លួន។
២.Yoo Soo-young ក្នុងឆ្នាំ ២០១៥
ក្រៅពីធ្លាប់មានទំនាក់ទំនងស្នេហាជាមួយអតីតសមាជិកក្រុម Girls’ Day អ្នកនាង Bang Min-ah តារាប្រុស Son ក៏ធ្លាប់បានណាត់ជួបជាមួយអតីតសមាជិកក្រុម After School ឈ្មោះ Yoo Soo-young ផងដែរ។ នៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៥ Son Heung-min និង Soo-young ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចាប់បាននៅក្នុងឡានជាមួយគ្នា។ Soo-young ក៏បានទទួលស្គាល់នូវពាក្យចចាមអារ៉ាមនេះ។ តែទោះជាយ៉ាងណា នៅឆ្នាំ ២០១៦ អ្នកទាំងពីរក៏បានសម្រេចចិត្តចែកផ្លូវគ្នា។
៣. Jisoo ក្នុងឆ្នាំ ២០១៩
ទំនាក់ទំនងនេះបានផ្ទុះខ្លាំងបន្ទាប់ពី Jisoo ត្រូវបានគេប្រទះឃើញចូលរួមទស្សនាក្នុងការប្រកួត Tottenham Hotspur នៅប្រទេសអង់គ្លេសក្នុងឆ្នាំ ២០១៩ ។ បន្ទាប់មក Jisoo សមាជិកក្រុម BLACKPINK ត្រូវបានគេប្រទះឃើញ ថើបខ្សែដៃពណ៌ខ្មៅនៅលើដៃរបស់នាង នៅពេលដែល Son Heung-min ទាត់បញ្ចូលទីបានមួយគ្រាប់។
មិនត្រឹមតែប៉ុណ្ណោះ Jisoo បានចូលរួមក្នុងកម្មវិធី Paris Fashion Week ខណៈដែល Son Heung-min កំពុងលេងវគ្គជម្រុះសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក Qatar ឆ្នាំ ២០២២។ បន្ទាប់មក នៅខែតុលា ឆ្នាំ ២០២១ ភ្នាក់ងាររបស់ Jisoo បានបដិសេធចោលទាំងស្រុងរាល់ពាក្យចចាមអារ៉ាមស្នេហាទាំងអស់នេះ៕
ប្រភព៖ Chanel korea