កតញ្ញូណាស់! ប្តី Margie បានទិញឡានក្នុងក្តីស្រមៃជូនអ្នកគុណ រីឯតម្លៃវិញថ្លៃកប់
ពិតជាធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅលើបណ្តាញសង្គម Instagram របស់តារាចម្រៀងរ៉េប លោក Pok Patsarakorn ដែលជាស្វាមីរបស់តារាសម្ដែងស្រី Margie Rasri បានបង្ហោះវីដេអូឃ្លីបមួយ ជាវីដេអូប្រគល់រថយន្តសេ៊រីទំនើបយ៉ាងថ្មីស្រឡាងជូនដល់ឪពុករបស់លោក។ បន្ទាប់ពីតារាប្រុសរូបនេះ រង់ចាំអស់ជិតមួយឆ្នាំទើបទទួលបានរថយន្តម៉ាក ASTON MARTIN ស៊េរីទំនើប ១គ្រឿងនេះ មកបើកបង្ហាញនៅលើ IG ផ្ទាល់របស់លោកតែម្ដង។
ជាមួយគ្នានោះដែរ ស្វាមីរបស់តារាស្រី Margie រូបនេះ បានបង្ហាញពីអារម្មណ៍ពិតរបស់លោកចំពោះឡានទំនើបថ្មីមួយគ្រឿងនេះ ដែលជាឡានក្នុងក្តីស្រមៃរបស់លោកទុកជូនឪពុករបស់លោក។ ដោយសារតែ ឪពុករបស់លោកមិនដែលទទួលបានកាដូអ្វីច្រើនពីលោកនោះទេ ហេតុដូច្នេះ លោក Pok ចង់ជូនឡានទំនើបមួយគ្រឿងនេះ ជាកាដូសម្រាប់ឪពុកក្នុងថ្ងៃលោកជោគជ័យ។
យ៉ាងណាមិញ ឃើញតាមរយៈវីដេអូឃ្លីបរបស់តារាប្រុសរូបនេះ ឪពុករបស់លោកហាក់ដូចជាពេញចិត្តនឹងកាដូមួយនេះយ៉ាងខ្លាំង ព្រោះនេះជាម៉ាកឡានក្នុងក្តីស្រមៃរបស់គាត់ផងដែរ។ រីឯតម្លៃរបស់ឡានស៊េរីទំនើបមួយគ្រឿងនេះវិញ ប្រមាណជាង ៥៦០ ០០០ ដុល្លារអាមេរិក៕