បងប្អូនប្រុសបង្កើត មកពីគ្រួសារអភិជន ៣ គ្រួសារ ឆក់បេះដូងបានសុទ្ធតែកំពូលតារាស្រី
សព្វថ្ងៃនេះ តារាស្រីល្បីៗនៅក្នុងវង្វង់សិល្បៈថៃភាគច្រើន សុទ្ធតែមានម្ចាស់បេះដូង ក៏ដូចជាស្វាមីនៅក្រៅររង្វង់សិល្បៈ ដែលភាគច្រើនជាហាយសូរអភិជន និងជាអ្នករកស៊ីជំនួញវាល់លានទៀត។ ជាពិសេស លើសពីនេះទៅទៀត អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺបងប្អូនប្រុសបង្កើតរបស់គ្រួសារអភិជនមួយចំនួន ឆក់បានបេះដូងសុទ្ធតែកំពូលតារាស្រី។ ចង់ដឹងថា មានគូស្នេហ៍របស់តារាស្រីណាខ្លះ ដែលជាប់សាច់ឈាមគ្នា សូមតាមដានទាំងអស់គ្នា៖
១. Pok និង Pranai
បងប្អូនប្រុសបង្កើត ២ នាក់របស់ត្រកូលអភិជន Phornprapha គឺសុទ្ធតែកំពុងប្រទាក់ស្នេហ៍ជាមួយកំពូលតារាស្រីល្បី ២ រូបប្រចាំប្រទេសថៃ ដែលលោក Pok ត្រូវបានគេស្គាល់ជាសង្សារសំណព្វចិត្តរបស់កំពូលតារាសម្ដែងស្រីជួរមុខនាង Aum Patchrapa ចំណែកឯ លោក Pranai ដែលជាប្អូនប្រុសបង្កើត ក៏កំពុងទំនាក់ទំនងជាមួយនឹងតារាសម្ដែង Taew Natapohn ។
Pok និង តារាស្រី Aum
Pranai និង តារាស្រី Taew
២. Nott Visrut និង Note Vises
បើក្រឡេកមកមើល បងប្អូនប្រុសបង្កើត ត្រកូល Rangsisingpipat ដែលជាអ្នកជំនួញជួរមុខខាងផ្នែកខ្សែកាបអុបទិករបស់ថៃឯណេះវិញ លោក Nott Visrut បានជាប់ស្នេហ៍ជាមួយកំពូលតារាស្រី Chompoo Arya រហូតដល់បានរៀបការ និង ព្រមទាំងបង្កើតបានកូនប្រុស ស្រី ចំនួន ៣ នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ទៀតផង។ ចំណែកឯ Note Vises ដែលជាប្អូនប្រុសវិញ ក៏កំពុងតែសាងស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយនឹងតារាស្រី Patricia Good ។ មិនតែប៉ុណ្ណោះ កាលពីថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ ស្រាប់តែលោក Note Vises បានបង្ហោះរូបភាពយ៉ាងផ្អែមល្ហែម បំពាក់ចិញ្ចៀនឱ្យមិត្តស្រី បញ្ជាក់ថាលោកបានសុំតារាស្រី Patricia រៀបការជាផ្លូវការហើយ និង រង់ចាំតែថ្ងៃពិសេសមកដល់ប៉ុណ្ណោះ។
Nott Visrut និង តារាស្រី Chompoo
Note Vises និង តារាស្រី Patricia Good
3. Songkran និង Pupaa
បងប្អូនប្រុស ត្រកូល Tejanarong ឯណេះវិញ ក៏មិនណយដែរ។ លោក Songkran ជាកូនច្បងប្រុសក្នុងគ្រួសារ កំពុងតែស្រវាស្នេហ៍ជាមួយតារាស្រីតារាស្រី Matt Peranee នាពេលបច្ចុប្បន្ន។ ហើយបើក្រឡេកទៅមើលអតីតកាលវិញ លោកត្រូវបានគេដឹងថា ជាអតីតស្វាមីរៀបការពេញច្បាប់ជាមួយ តារាស្រី Aff Tasaorn ប៉ុន្ដែអ្នកទាំងពីរបានលែងលះគ្នាដាច់ស្រេច ហើយបន្សល់ទុកកូនស្រីម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍ មុនក្លាយជាសង្សារបច្ចុប្បន្នរបស់តារាស្រី Matt Peranee ។ ចំណែកឯ ប្អូនប្រុសបង្កើតរបស់លោក ដែលគេស្គាល់ថាជា អ្នកកំលោះហាយសូរ Pupa Teachanarong វិញ ក៏កំពុងបន្ដស្នេហ៍យ៉ាងផ្អែមល្ហែម ជាមួយនឹងតារាស្រី Mint Chalida អស់រយៈពេល ១០ ឆ្នាំមកហើយ៕
Songkran និង តារាស្រី Matt Peranee
Pupa Teachanarong និង តារាស្រី Mint Chalida