ឪពុកសុខចិត្តលាឈប់ពីការងារមកធ្វើអង្គរក្ស ដោយសារកូនមុខស្អាតដូចគំនូរ ផ្ទុះស្រីល្បីខ្លាំង
Mahdis Mohammadi ជាក្មេងស្រីសញ្ជាតិអ៊ីរ៉ង់ បានកើតក្នុងឆ្នាំ ២០១០។ ក្មេងស្រីរូបនេះ ធ្លាប់ជាក្មេងស្រីដ៏ល្បីល្បាញមួយរូបលើបណ្ដាញសង្គមនានា ដោយសារតែរូបសម្រស់ដ៏ល្អឥតខ្ចោះ ប្រៀបបីដូចជារូបគំនូររបស់នាង។
ក្រោយរយៈពេល ២ ឆ្នាំ កម្រងរូបភាពនៃក្មេងស្រីដ៏ស្រស់ស្អាតប្រៀបដូចទេពអប្សរមួយនេះ នៅតែបន្តផ្ទុះចែកចាយតាមបណ្ដាញសង្គមដដែល ដោយក្នុងនោះ ក៏មានអ្នកលេងតាមបណ្ដាញសង្គមមួយចំនួននៅចិន បានប្រៀបប្រដូចមុខមាត់ក្មេងស្រីសញ្ជាតិអ៊ីរ៉ង់រូបនេះ ទៅនឹងតារាសម្ដែងស្រីល្បីឈ្មោះ Dilraba ផងដែរ ដោយសារតែពួកគេមានស្នាមញញឹមស្រស់ និង ភ្នែកមូលធំៗដូចគ្នា។
ដោយគុណបុណ្យនៃរូបសម្រស់ដ៏ទាក់ទាញរបស់នាងនេះហើយ បានធ្វើឱ្យ Mahdis ទទួលបានការស្នើអញ្ជើញជាច្រើន ឱ្យរូបនាងធ្វើជាម៉ូដែល និង ជាតារាប្រចាំវីដេអូចម្រៀងរបស់គេ។ ភាពល្បីល្បាញរបស់ក្មេងស្រីរូបនេះ គឺបន្តផ្ទុះខ្លាំង រហូតឪពុករបស់នាង ត្រូវបង្ខំចិត្តលាឈប់ពីការងារ ដើម្បីមកធ្វើជាអង្គរក្សការពារសុវត្ថិភាពរបស់កូនស្រីសំណព្វលោកវិញ។
ដោយឡែក គិតមកទល់ពេលនេះ Mahdis បានចម្រើនវ័យ ១២ ឆ្នាំហើយ ប៉ុន្តែបើក្រឡេកមើលរូបសម្រស់របស់នាងនាពេលនេះវិញ គឺនៅតែស្រស់ស្អាតទាក់ទាញខ្លាំង មិនចាញ់កាលនៅពេលក្មេងនោះឡើយ។ ក្នុងនោះដែរ បើទោះបីជានាង មិនសកម្មក្នុងការងារជាតារាដូចមុន ប៉ុន្តែជីវិតរបស់នាងពេលនេះ គឺមានសុវត្ថិភាព សេរីភាព និង សុខសុភមង្គលជាមួយក្រុមគ្រួសារសាច់ញាតិរបស់នាង៕