Joy rinlanee រីករាយនឹងជីវិតរស់នៅម្នាក់ឯង ក្នុងវ័យ ៤៣ ឆ្នាំ
រាល់ប្រិយមិត្តដែលនិយមតាមដានតារាថៃ ប្រាកដជាបានស្គាល់រួចមកហើយតារាសម្តែង ក៏ដូចជាពិធីការិនី Joy Rinlanee ដែលជាតារាជួរមុខម្នាក់ពោរពេញដោយទេពកោសល្យសមត្ថភាព និង សម្រស់។ អស់រយៈពេលមក ២៥ ឆ្នាំហើយ ដែលតារាស្រីរូបនេះបានប្រឡូកក្នុងរង្វង់សិល្បៈថៃ ហើយបានសាងនូវកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុង និង ក្រៅប្រទេស។
បើក្រឡេកទៅមើលពីជីវិតឯកជនរបស់តារាស្រីរូបនេះវិញ ក៏មិនចាញ់តារាស្រីផ្សេងដែរ ទោះបីពុំទាន់មានស្នេហាក៏ពិតមែន តែនាងតែងតែផ្តល់ស្នាមញញឹមដល់ខ្លួនឯង នាំខ្លួនឯងទៅជួបអ្វីដែលថ្មីៗ និង ប្លែកៗរហូត មិនថាដំណើរកម្សាន្ត ឬ ជីវិតការងារនោះទេ។
មហាជនតែងសង្កេតឃើញថា ទោះបីជារស់នៅម្នាក់ឯង ក្នុងវ័យ ៤៣ ឆ្នាំក៏ពិតមែននតែ Joy ហាក់សប្បាយរីករាយខ្លាំង។ ជារឿយៗ នាងតែងបានចេញមកបង្ហាញពីជីវិតរស់នៅសាមញ្ញៗ ដូចជាដាំបន្លែថែផ្កាជាដើម។
សម្រាប់មហាជន ខណៈដែលឃើញនាង មានភាពរីករាយក្នុងជីវិតបែបនេះ ពួកគេក៏ហាក់ចូលរួមសម្ដែងការត្រេកអរជាមួយដូចគ្នា ពីព្រោះថាអ្នកមិនមានស្នេហា មិនប្រាកដថាគ្មានសុភមង្គលនោះទេ៕