Justin Bieber លេចមុខនៅសាធារណៈលើកដំបូង ក្រោយកើតជំងឺខ្វិនមុខ
កាលពីថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅនេះ តារាចម្រៀងប្រុស បានធ្វើឱ្យបណ្តាញសង្គមកក្រើកដោយសារតែការបារម្ភ ក្រោយលោកបានរំសាយការប្រគំតន្រ្តីរបស់ខ្លួនចោល ហើយប្រកាសថា ខ្លួនកំពុងតែកើតជំងឺម្យ៉ាង ដែលធ្វើខ្វិនមុខមួយចំហៀងខាងស្តាំ។
ក្នុងនោះ បើតាមព័ត៌មានបានឱ្យដឹងថា Justin បានកើតជំងឺ Ramsey Hunt Syndrome បង្កឡើងពីវីរុសមួយប្រភេទ ដែលវាបានវាយប្រហារទៅលើសរសៃប្រសាទត្រចៀក ក៏ដូចជាផ្ទៃមុខរបស់លោក ធ្វើឱ្យលោកកើតជាការខ្វិនមុខខាងស្តាំមួយចំហៀង មិនអាចកម្រើកបានឡើយ។
ដំណឹងនេះ ពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រ ពិតជាបារម្ភយ៉ាងខ្លាំង ចំណែក Justin ក៏បានតបទៅវិញដែរថា លោកសុំពេលមួយរយៈ ដើម្បីទៅសម្រាក និងព្យាបាលខ្លួនតាមការណែនាំរបស់ ហើយលោកនឹងត្រលប់មកវិញមិនយូរឡើយ សង្ឃឹមថានឹងមានអ្នកយោគយល់។
យ៉ាងណាមិញ នៅថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ នេះ គេក៏បានឃើញវត្តមានរបស់ និងភរិយារបស់ខ្លួនជាលើកដំបូង នៅតាមទីសារធារណៈ ក្រោយរូបលោកបានបាត់មុខ បន្ទាប់ពីបានប្រកាសពីបញ្ហាជំងឺប្រហែលជិតមួយខែ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា តាមពិតទៅ Justin បានត្រលប់មកពីដំណើរកម្សាន្តនៅឯកោះឯកជនមួយកន្លែង មកកាន់ទីក្រុង Los Angeles វិញ ហើយមើលទៅលោក ក៏មានសកម្មភាពធម្មតា ដើរកៀកកើយភរិយាដូចសព្វមួយដង មិនឃើញមានអាការៈមួយណាដែលគួរឱ្យបារម្ភជាងនេះឡើយ។ យ៉ាងណាមិញ មហាជនអ្នកគាំទ្រ ក៏សប្បាយចិត្តផងដែរ កាលបើឃើញតារាសំណព្វចិត្តបែបនេះ ហើយពួកគេក៏ជូនពរឱ្យលោកឆាប់ជាសះស្បើយដូចគ្នា៕