ម៉ូដសក់ ៥ ម៉ូដរបស់ Lee Min Ho ដែលធ្វើឱ្យអ្នកគាំទ្រឃើញហើយ កាន់តែលង់ស្នេហ៍
ទោះបីជាឈានចូលវ័យកាន់តែជ្រេទៅមុខយ៉ាងណាក្តី តែ Lee Min Ho នៅតែជាបុរសកំពូលស្នេហ៍នៅក្នុងក្តីស្រមៃនារីៗដដែល ដោយសារតែសម្រស់រូបរាង និង អត្តចរិតរបស់លោកមិនបានប្រែប្រួលឡើយ ពោលគឺនៅតែស្អាតជាប់ចិត្តដូចដើម។ យ៉ាងណាមិញ ដើម្បីជាការរំឮកអនុស្សាវរីយ៍ យើងនឹងនាំប្រិយមិត្តទៅទស្សនា សម្រស់ពីមុន ក៏ម៉ូដសក់ខ្លះៗនៅក្នុងរឿងភាគមួយចំនួនរបស់ប្រុសស្អាត Lee Min Ho ដែលធ្លាប់ធ្វើឱ្យមហាជនអ្នកគាំទ្របាក់ចិត្តស្រឡាញ់លោករហូតមកដល់ពេលនេះ។
១. Boys Over Flower
ក្នុងរឿង Boys Over Flower កំលោះសង្ហា Lee Min Ho បានដើរតួជាតួឯក Gu Jun Pyo ហើយមើលទៅម៉ូដសក់មួយនេះ ពិតជាស័ក្ដិសមនឹងលោក ជាពិសេសតួអង្គនៅក្នុងរឿងនេះមិនតិចឡើយ តែក្រោយមកលោកបានឱ្យដឹងថា លោកមិនចូលចិត្តម៉ូដនេះនោះទេ លោកនឹងមិនមានថ្ងៃធ្វើវាទៀតឡើយ។
២. City Hunter
ម៉ូដសក់មួយនេះ គឺនៅក្នុងរឿង City Hunter មើលក៏មិនណយដែរ ទោះហាក់បីដូចជាខ្លីជាងម៉ូដមុនបន្តិច តែក៏នៅតែសង្ហាដដែល។
៣. Faith
រឿងភាគ Faith នេះ គឺជារឿងបុរាណរបស់កូរ៉េ ទើបតម្រូវឱ្យលោកត្រលប់ទៅម៉ូដសក់វែងម្តងទៀត។ ក្នុងនោះ បើទោះបីមិនមែនជាសក់ពិតយ៉ាងណាក្តី តែមើលទៅវាក៏នៅតែស័ក្ដិសមជាមួយលោកមិនចាញ់ម៉ូដផ្សេងៗឡើយ។
៤. Personal Taste
ម៉ូដសក់នៅក្នុងរឿង Personal Taste វិញ មើលទៅហាក់ស្អាតសង្ហាទាន់សម័យជាងគេសម្រាប់ប្រុសស្អាត Lee Min Ho ក៏ដូចជាតួអង្គនៅក្នុងរឿងផ្ទាល់ ពោលគឺសង្ហាប្លែកតែម្តង។
៥. Secret Campus
បើទោះជាម៉ូដសក់នៅក្នុងរឿង Secret Campus នេះ ហាក់រញ៉េរញ៉ៃបន្តិចមែន តែនៅតែមិនអាចបិទបាំងសម្រស់របស់ប្រុសស្អាតយើងបានឡើយ។