អុញ! ខំរៀនចប់ពីអាមេរិកតែ Liu Yifei បែរត្រូវគេចំអករឿងបន្លំសញ្ញាបត្រ
កាលពីពេលកន្លងទៅ តារាសម្ដែងស្រី Liu Yifei ដែលត្រូវបានអ្នកគាំទ្រភាគច្រើនតែងស្គាល់ថាជាតួអង្គស្រី សៀវឡុងនី ថ្មីៗនេះ ត្រូវបានគេរកឃើញមានព័ត៌មានថា តារាស្រីរូបនេះបានបន្លំសញ្ញាបត្រសិក្សារបស់នាង ដោយរំលងថ្នាក់បញ្ចប់ការសិក្សានៅសហរដ្ឋអាមេរិក កាលពី ៣ឆ្នាំមុន។
ដោយកាលពីប៉ុន្មានថ្ងៃមុននេះ បើតាមការផ្សាយរបស់ Sina បានរាយការណ៍ឱ្យដឹងថា តារាស្រីរូបនេះ បានជាប់ឈ្មោះជាតារាស្រីគួរឱ្យកត់សម្គាល់បំផុត នៅក្នុងវិស័យកម្សាន្តរបស់ប្រទេសចិន ដោយសារតែភាពជោគជ័យនៃថតភាពយន្តរឿង «A Dream of Splendor» បានក្លាយជាបញ្ហាជុំវិញ។
ពាក់ព័ន្ធនឹងការសង្ស័យក្លែងបន្លំសញ្ញាបត្ររបស់តារាស្រីរូបនេះ ដំបូងឡើយ ភាពចម្រូងចម្រាសរវាងអ្នកគាំទ្ររបស់ Liu Yifei និង អ្នកគាំទ្ររបស់តារាសម្ដែងដទៃផ្សេងៗទៀត បានផ្ទុះឡើងរហូតដល់មនុស្សមួយចំនួនបានទម្លាយអំពីការអប់រំរបស់តួឯកស្រីរូបនេះ ដែលថាបានបញ្ចប់ការសិក្សាគ្រប់កម្រិតនៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា ក៏នៅតែមានការសង្ស័យថា Liu Yifei ត្រូវបានគេនាំចូលសាលាភាពយន្ត Beijing ដោយបើកទ្វារក្រោយឱ្យក្លាយជាសិស្សក្មេងជាងគេ ក្នុងប្រវត្តិសាស្ត្រ ចូលរៀននៅអាយុ ១៥ ឆ្នាំ។ យ៉ាងណាមិញ តារាស្រីរូបនេះក៏មិនដែលប្រកាសពីសញ្ញាបត្ររបស់ខ្លួនទទួលនោះដែរ។ ដោយបង្ហាញត្រឹមតែថានាងពិតជាធ្លាប់ឆ្លងកាត់ដំណើរសិក្សាដ៏គួរឱ្យចាប់អារម្មណ៍ និង រៀនចប់យ៉ាងលឿនបែបនេះ។
ក្រៅពីនេះ មានតែរឿងរ៉ាវកាលពីអាយុ ១៥ឆ្នាំរបស់ Liu Yifei ដែលបានប្រលងជាប់ ចូលរៀនសាលា Beijing Film Academy ក្លាយជាសិស្សមកពីអាមេរិកដំបូងគេ នៅសាលានេះ។ ហើយតារាស្រីរូបនេះ ក៏ទទួលបានការពេញចិត្ត នៅពេលដែលនាងមិនចាំបាច់ឆ្លងកាត់ការប្រលងវប្បធម៌ ដោយគ្រាន់តែបង្ហាញការសាកល្បងមួយចំនួនលើកាយសម្បទា និង ទេពកោសល្យសិល្បៈរបស់នាង៕