ភ្ញាក់ផ្អើល! បុរសឯកវ័យក្មេងកម្ពុជា ហ៊ុយ សៀវម៉ិញ ប្រកាសលាលែងពីតំណែងយ៉ាងតក់ក្រហល់ ព្រោះមូលហេតុនេះ
ពិតណាស់ កាលពីថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០២២ កន្លងទៅ Miss & Mister Teen Cambodia ២០២២ យុវតី ដាវីកា និង យុវជន សៀងម៉ិញ ហៅ ឌីម៉ូ បានចេញដំណើរទៅប្រទេសថៃ ដើម្បីបំពេញបេសកម្មរបស់ខ្លួនដោយតំណាងកម្ពុជាចូលរួមប្រកួតលើឆាកអន្តរជាតិ Miss & Mister Teen International ឆ្នាំ ២០២២។
យ៉ាងណាមិញ ក្នុងដំណើរទៅបំពេញបេសកម្មនេះដែរ Miss & Mister Teen Cambodia ទាំងពីរូបនេះ បានធ្វើឱ្យមហាជនអ្នកគាំទ្រមានការរំភើបចិត្តមោទកភាព និង ធ្វើការសាទរដល់អ្នកទាំងពីរគ្រប់គ្នា ខណៈអ្នកទាំងពីរបានបង្ហាញសមត្ថភាពយ៉ាងល្អលើឆាកអន្តរជាតិ ព្រមទាំងបាននាំយកលទ្ធផលយ៉ាងល្អជូនកម្ពុជាវិញផងដែរ ដោយបានឈ្នះពានរង្វាន់ម្នាក់មួយនៅលើឆាកប្រកួតអន្តរជាតិនេះ។
ក្នុងនោះ កញ្ញាឯក ដាវីកា ឈ្នះបានពានរង្វាន់ 2nd Princess of Miss Teen International ២០២២ និង បុរសឯក ឌីម៉ូ ឈ្នះបានពានរង្វាន់ Mister International Pre Teen of The Year in Top 5 of Mister Teen International ២០២២។
ដោយឡែក ក្រោយត្រឡប់មកពីបំពេញតួនាទីរបស់ខ្លួនវិញបានប៉ុន្មានថ្ងៃ ស្រាប់តែនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រវិស័យបុរសឯកមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីឃើញ Mister Teen Cambodia ហ៊ុយ សៀវម៉ិញ បានធ្វើការប្រកាសលាលែងពីតំណែង ដោយលោកក៏បានបញ្ជាក់មូលហេតុឱ្យដឹងថា ព្រោះមានបញ្ហាផ្ទាល់ខ្លួនត្រូវដោះសា្រយ។
នេះបើតាមបណ្ដាញសង្គមរបស់បុរសឯកវ័យក្មេងរូបនេះ បានសរសេរៀបរាប់ថា ៖ «ថ្ងៃនេះខ្ញុំបានបញ្ចប់ជាមួយនឹងការលាលែងដំណែង Mister teen Cambodia 2021/22 រួចរាល់ហើយ មូលហេតុមកពីមានបញ្ហាផ្ទាល់ខ្លួនត្រូវដោះស្រាយ អរគុណដល់បណ្ដា fan និង បងៗទាំងអស់គ្នាដែលតែងតែជួយគាំទ្ររូបខ្ញុំរហូតមក សង្ឃឹមថាបងៗនៅគាំទ្ររូបខ្ញុំបន្តរទៀត»៕