អ៊េមណាស់! ថន លក្ខិណា ធ្លាប់សម្ដែងរឿងជាមួយកំពូលតារាថៃ និងនិយាយភាសាថៃបានយ៉ាងពីរោះ
ដូចប្រិយមិត្តបានស្គាល់ច្បាស់ហើយ ថន លក្ខិណា គឺជាតារាសម្ដែងស្រីដ៏លេចធ្លោមួយរូបប្រចាំប្រទេសកម្ពុជាយើង មិនតែប៉ុណ្ណោះ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ នាងបានអភិវឌ្ឍន៍ខ្លួនក្លាយជាពិធីការិនីដ៏ល្បីល្បាញ ថែមទាំងក្ដោបបានតំណែងជាពិធីការិនីក្នុងកម្មវិធីធំៗជាច្រើន មិនថាកម្មវិធីប្រគំតន្រ្តី ឬកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនោះទេ។
បើរំឭកទៅអតីតកាល ថ្មីៗនេះ ថន លក្ខិណា បានធ្វើឱ្យអ្នកគាំទ្រនៅលើបណ្ដាញសង្គមផ្ទុះការភ្ញាក់ផ្អើលមិនស្ទើរនោះទេ បន្ទាប់ពីស្រីស្អាតរូបនេះបានទម្លាយវីដេអូដែលនាងធ្លាប់ចូលរួមសម្ដែងជាមួយតារាប្រុស Om Akapan ក្នុងរឿង «The Return» ឱ្យប៉ុស្ដិ៍ទូរទស្សន៍លេខ ៧ របស់ប្រទេសថៃ ដែលរឿងនេះបានចាក់បញ្ចាំងអំឡុងឆ្នាំ ២០១៤ ហើយមិនត្រឹមតែប៉ុណ្ណោះ ថន លក្ខិណា អាចប្រើប្រាស់ភាសាថៃបានយ៉ាងល្អទៀតផង។
ទេពកោសល្យផ្នែកសិល្បៈ បូករួមទាំងចំណេះដឹងរបស់តារាសម្ដែង ថន លក្ខិណា បានធ្វើឱ្យមហាជនភ្ញាក់ផ្អើលមិនតិចនោះទេ ព្រោះថាកន្លងមកអ្នកគាំទ្រពុំសូវបានដឹងថានាងធ្លាប់ចូលរួមសម្ដែងខ្សែភាពយន្តឱ្យប្រទេសថៃទាល់តែសោះ ហើយនៅអាចនិយាយភាសាថៃបានយ៉ាងរត់មាត់ថែមទៀត។
គួរបញ្ជាក់ផងដែរថា សម្រាប់ខ្សែភាពយន្ដរឿង «The Return» គឺជារឿងខ្មោចរន្ធត់លងបះសក់មួយ ដោយមានការចូលរួមសម្ដែងពីតារាល្បីៗ ក្នុងតំបន់អាស៊ាន មាន ខ្មែរ ឡាវ ថៃ និង មីយ៉ាន់ម៉ា ។ លើសពីនោះ សម្រា់រឿងនេះ ក៏មានប្លង់មួយចំនួនបានថតនៅក្នុងប្រទេសកម្ពុជាដែរ ដោយកាលនោះ ផលិតករថៃបានជ្រើសរើសខេត្តសៀមរាបជាទីតាំងថត។
សូមទស្សនាវីដេអូខាងក្រោម ៖