Margie បើកបង្ហាញផ្ទះថ្មីលើដី ១៨រ៉ៃ ជាប់មាត់ទន្លេចៅផាយ៉ា ធំសម្បើម
ដូចដែលប្រិយមិត្តអ្នកគាំទ្រដឹងមកហើយ ក្រុមគ្រួសាររបស់តារាសម្ដែងស្រី Margie Rasri គឺជាគ្រួសារតារាសិល្បៈមួយដែលមើលទៅគួរឱ្យសរសើរ មានភាពកក់ក្តៅ និង សុភមង្គលបំផុត។ ចាប់តាំងពីមានកូនភ្លោះប្រុសស្រីដែលជាអ្នកស្នងមរតកវាល់លានមក។
ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមគ្រួសាររបស់ Margie និង លោក Pok តែងតែធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍និងឃើញពីកាលចំណាយពេលវេលារបស់ពួកគេញឹកញាប់ជាមួយនឹងកូនៗ។ នៅពេលនេះ អ្វីដែលធ្វើឱ្យគ្រប់គ្នាកត់សម្គាល់ទៀតនោះ គឺបានដឹងថា ប្តី-ប្រពន្ធមួយគូនេះ បានចាយទុនសាងសង់ផ្ទះមួយខ្នងដែរ ទុកសម្រាប់រស់នៅជាមួយនឹងគ្រួសារ នៅលើដីប្រមាណ ១៨ រ៉ៃ ត្រូវបានគេដឹងថាជារបស់ឪពុកលោក Pok។
នេះបើតាមការទម្លាយតាមរយៈវីដេអូ Vlog ក្នុងឆាណែលយូធូប កាលពីពេលថ្មីៗនេះ ឃើញថា ប្តី-ប្រពន្ធ Pok និង Margie ព្រមទាំងកូនៗរបស់ពួកគេ បានទៅមើលផ្ទះថ្មីជាប់នឹងមាត់ទន្លេចៅផាយ៉ា។ ដោយបានថតយកទិដ្ឋភាពទាំងអស់ជុំវិញផ្ទះចែករំលែកដល់អ្នកគាំទ្របានទស្សនា។
អ្វីដែលគួរឱ្យចាប់អារម្មណ៍ក្នុងវីដេអូនោះ គឺនៅពេលដែល Pok បានរៀបរាប់ប្រាប់អំពីអត្ថន័យសេះដែលបានរៀបចំដាក់កណ្តាលសួនច្បារដល់ធំ រត់ចូលទៅផ្លូវផ្ទះ យ៉ាងដូច្នេះថា៖ «ដោយសារតែឪពុករបស់ខ្ញុំកើតឆ្នាំមមី ហើយជនជាតិចិន ទំនៀមទម្លាប់ត្រូវមានសេះ ៨ ឆ្នាំ តំណាងឱ្យសំណាងល្អ Margie ក៏កើតឆ្នាំមមីដែរ។ ហើយរូបសេះត្រូវបែរមុខចូលក្នុងផ្ទះ ព្រោះនេះជាក្បួនហុងស៊ុយ»៕