ហ្វេនរំភើបជំនួស! ទីបំផុត ងិន ម៉ារ៉ាឌី ដាច់ចិត្តបើកបង្ហាញមុខម្ចាស់បេះដូងហើយ សង្ហាណាស់
បវរកញ្ញាចក្រវាលកម្ពុជា ២០២១ កញ្ញា ងិន ម៉ារ៉ាឌី មិនត្រឹមតែទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងក្នុងវិស័យបវរកញ្ញានោះទេ រីឯជីវិតឯកជនរបស់នាង ក៏ត្រូវបានមហាជនចូលចិត្តតាមដានខ្លាំងផងដែរ ជាពិសេសគឺរឿងរ៉ាវស្នេហារបស់បវរកញ្ញារូបនេះ ដែលអ្នកគាំទ្រតែងទន្ទឹងចាំមើលថាបុរសរូបណាដែលអាចឆក់យកបេះដូងរបស់បវរកញ្ញាដ៏ស្រស់ស្អាតពេញដោយសមត្ថភាពរូបនេះ។
ដោយឡែក ថ្មីៗនេះ ងិន ម៉ារ៉ាឌី ពិតជាធ្វើឱ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើល និង រំភើបចិត្តជំនួស ដែលទីបំផុតកញ្ញាក៏បានដាច់ចិត្តបើកចំហចំណងស្នេហ៍ហើយ ដែលនាងបានបង្ហាញមុខគូស្នេហ៍របស់ខ្លួនតាមរយៈរូបភាពមួយសន្លឹកថតអង្គុយលើភ្លៅបុរសម្នាក់ ដែលមានមុខមាត់ រូបរាងស្រស់សង្ហាខ្លាំង។
រូបភាពនោះដែរ ត្រូវបានបង្ហោះលើគណនីហ្វេសប៊ុករបស់ Vannora Tith ដែលជាឈ្មោះម្ចាស់បេះដូងរបស់បវរកញ្ញារូបនេះ ដែលនាងក៏បានធ្វើការស៊ែរបន្តភ្ជាប់ជាមួយរូបបេះដូង បើទោះបីជាពុំបានបញ្ជាក់ថាជាអ្វីនឹងគ្នាមែន ប៉ុន្តែតាមរយៈរូបភាពដ៏ស្និទស្នាលនេះ ធ្វើឱ្យមហាជនអ្នកគាំទ្រច្បាស់ក្នុងចិត្តថាពិតគូស្នេហ៍របស់នាង។
ក្រោយឃើញបែបនេះ ទាំងអ្នកគាំទ្រ ក៏ដូចជាមិត្តក្នុងវិស័យបវរកញ្ញាជាច្រើន បានបង្ហាញការអបអរសាទរ និង ជូនពរចំពោះចំណងស្នេហ៍របស់បវរកញ្ញារូបនេះគ្រប់គ្នាផងដែរ៕