ប្រណីតណាស់! មកុដមាសបំពាក់លើ អែម គុនថង ចូលប្រកួត Miss Global 2022 លេចរូបរាងហើយ
ជ័យលាភីរងទី ២ នៃ Miss Grand Cambodia ២០២១ កញ្ញា អែម គុនថង កំពុងត្រៀមខ្លួនរួចជាស្រេចក្នុងការតំណាងឱ្យកម្ពុជាដើម្បីចូលរួមប្រឡង Miss Global 2022 ដែលកម្មវិធីប្រកួតសម្រស់ដ៏ធំនេះ នឹងមានការចូលរួមពីបណ្ដាប្រទេសផ្សេងៗជាច្រើនទៀតជុំវិញពិភពលោក។
ស្របពេលដែលកម្មវិធី Miss Global 2022 កំពុងត្រៀមដំណើរ ខាងស្ថាប័ន Miss Grand Cambodia ក៏បានបង្ហាញមកុដមាសថ្មីដ៏ប្រណីត ដែលទំព័រផេកផ្លូវការស្ថាប័នមួយនេះបានបង្ហោះនៅលើគណនីហ្វេសប៊ុក ថ្ងៃទី ២៤ ឧសភា ឆ្នាំ ២០២២ បង្ហាញពីសម្រស់មកុដថ្មីដែលត្រូវបំពាក់លើកញ្ញា អែម គុនថង ឆាប់ៗ ក្នុងដំណើរឆ្ពោះទៅដណ្ដើមមកុដ Miss Global 2022 ខាងមុខ។
មកុដមាសថ្មីនេះ មានភាពប្រណីតស្រស់ស្អាតទាក់ទាញ ច្នៃឡើងយ៉ាងសម្រិតសម្រាំងប្រកបដោយគុណភាព មានក្បូរក្បាច់រចនាល្អទាក់ភ្នែក ធ្វើឱ្យបណ្ដាអ្នកស្រឡាញ់វិស័យបវរកញ្ញា ឃើញហើយសរសើរមិនដាច់ពីមាត់៕