ឆែកទូរស័ព្ទ Rosé ទើបដឹងថា Save ឈ្មោះសមាជិកទាំង ៣ ឡើងគួរឱ្យស្រឡាញ់
កន្លងមក នៅក្នុងបទសម្ភាសមួយជាមួយនឹងទស្សនាវដ្ដី ELLE Korea Rosé សមាជិកក្រុម BLACKPINK បានទម្លាយរឿងរ៉ាវមួយចំនួននៅក្នុងទូរស័ព្ទដៃរបស់នាង ហើយក៏ត្រូវបានសួរសំណួរថា តើនៅក្នុងទូរស័ព្ទរបស់ Rosé ខ្លួនបាន save ឈ្មោះសមាជិកយ៉ាងដូចម្ដេចខ្លះ?
ចាប់ផ្ដើមដំបូងជាមួយ Jennie នៅក្នុងទូរស័ព្ទរបស់ Rosé គឺនាងបាន save លេខទូរស័ព្ទរបស់ Jennie ជាមួយឈ្មោះ និង emoji រូបខ្លាឃ្មុំ (Teddy Bear)។
បន្ទាប់មកគឺ Jisoo ដោយនាងបាន save លេខ Jisoo ដាក់ថា Sooyaa ជាមួយនឹង emoji អណ្ដើក និង ទន្សាយ។
ចុងក្រោយគេនោះគឺកូនពៅ Lisa ហើយ Rosé បាន save លេខនាងជាមួយនឹង emoji បេះដូងពណ៌ ស ហើយក៏បានបន្ថែមជាមួយពាក្យលេបខាយទាំងនេះថា ៖ «ខ្ញុំមិនចាំថាហេតុអ្វីបានជាខ្ញុំដាក់មានបេះដូងពណ៌ ស ជាមួយឈ្មោះ Lisa ទេ នាងមើលទៅគិតថាគេស្លូតត្រង់ណាស់… តែមិនដូចដែលអ្វីដែលគិតទេ ហាហា»៕