អបអរសាទរ! Rihanna និង A$AP Rocky ស្វាគមន៍កំណើតកូនប្រុសដំបូងហើយ
តាមសារព័ត៌មាន TMZ បានឱ្យដឹងថា តារាចម្រៀង Rihanna បានផ្ដល់កំណើតដល់កូនប្រុសរបស់នាងហើយ កាលពីថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ។
ចំពោះឈ្មោះរបស់កូនប្រុសដំបូងរបស់តារាចម្រៀងស្រីលំដាប់មហាសេដ្ឋីរូបនេះ នៅមិនទាន់បានទម្លាយនៅឡើយនោះទេ ដោយគ្រាន់តែដឹងថា ម្ចាស់បទ «Umbrella» រូបនេះសម្រាលនៅ Los Angeles។
គួររំឭកថា ពេលវេលាចុងក្រោយបង្អស់ ដែល Rihanna បង្ហាញខ្លួនជាសាធារណៈ គឺនៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ នៅ Los Angeles ក្នុងថ្ងៃ Mother’s Day ដែលរូបនាង និង គូស្នេហ៍ បាននាំគ្នាទៅញ៉ាំអាហារពេលយប់៕