រឹតតែស្លុ-.ត! មុនឪពុកម្តាយ ធារិកា ស្ល-ា..ប់ ក្រុមគ្រួសារនាង ជួបរឿងទុក្ខសោកផ្ទួនៗជាច្រើន
កាលពីថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ មហាជន និង បណ្តាអ្នកសិល្បៈបានរន្ធត់ចិត្ត ស្រណោះស្រណោកយ៉ាងខ្លាំង បន្ទាប់ពីទទួលបានដំណឹងថា តារាចម្រៀងស្រីមាឌតូចល្អិត សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតឪពុកម្តាយជាទីស្រឡាញ់ព្រមគ្នា ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ក្រឡាប់ឡាន ពេលធ្វើដំណើរត្រឡប់ពីខេត្តព្រះវិហារ ត្រង់ចំណុចភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅ ១ ក្នុងស្រុកឆែប។
ពេលនេះដែរ សពឪពុកម្តាយរបស់តារាចម្រៀង សុវត្ថិឌី ធារិកា បានដឹកបញ្ជូនមកដល់ភ្នំពេញ និង បានកំពុងរៀបចំធ្វើបុណ្យតាមបវេណីឯទីវត្តស្ទឹងមានជ័យ ដោយមានការចូលរួមរំលែកទុក្ខយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ និង បណ្តាមិត្តសិល្បៈ ដោយម្នាក់ៗហាក់សង្វេគខ្លាំងចំពោះការឈឺចាប់មិនអាចកាត់ថ្លៃបានរបស់តារាចម្រៀងស្រីរូបនេះ។
យ៉ាងណាមិញ បើងាកទៅមើលតារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា ក៏បានចូលរួមចែករំលែកទុក្ខដ៏ក្រៀមក្រំមួយនេះផងដែរ ដោយអ្នកនាងមិននឹកស្មានសោះក្នុងរយៈពេលត្រឹមមួយប៉ប្រិចភ្នែក តារាចម្រៀង សុវត្ថឌី ធារិកា បានបាត់បង់ជីវិតអ្នកមានគុណក្នុងពេលតែមួយបែបនេះ។ ជាមួយគ្នានោះ អ្នកនាងក៏បានផ្តល់កម្លាំងចិត្ត និង ជាជំហរមួយសម្រាប់តារាស្រីរូបនេះ ក្នុងការចាត់ចែងពិធីបុណ្យសពដល់ឪពុកម្តាយនាងផងដែរ។
អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍ជាមួយការចូលរួមរំលែកទុក្ខ និង ការជួយខ្នះខ្នែងនោះទៀតសោត អ្នកនាង ចន ច័ន្ទលក្ខិណា ក៏ស្រាប់តែបានទម្លាយរឿងនឹកស្មានមិនដល់ជាច្រើន ដែលបានកើតឡើងចំពោះក្រុមគ្រួសាររបស់តារាចម្រៀង សុវត្ថិឌី ធារិកា កាលពីថ្មីៗកន្លងទៅ ដែលធ្វើឱ្យមហាជនបានដឹងហើយកាន់តែសង្វេគ និង នឹកអាណិតតារាចម្រៀងមាឌតូចល្អិតនេះកាន់តែខ្លាំងទ្វេឡើង។
រឿងរ៉ាវដែលបានកើតឡើងចំពោះក្រុមគ្រួសាតារាចម្រៀង សុវត្ថិឌី ធារិកា កន្លងទៅនោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេររៀបរាប់លើគណនីហ្វេសប៊ុកផ្លូវការខ្លួនថា ៖ «យមរាជចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់នៅក្មេង និង ម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់ ២ ខែមុន។ បន្ទុកនេះត្រូវធ្លាក់លើអូន ធារិកា (បង់រំលោះផ្ទះ បង់សាលាប្អូន ការចំណាយប្រចាំថ្ងៃ ។ល។) ហុឹមជីវិត»៕