(វីដេអូ) អ្នកគាំទ្រលាន់មាត់ព្រាត ពេលឃើញមុខកូនទី ២ របស់ Cecilia ក្នុងថ្ងៃខួបកំណើត
ដូចដែលប្រិយមិត្តតាមដានដឹងរួចមកហើយ អំពីអតីតប្តី-ប្រពន្ធតារាហុងកុង Nicholas Tse និង Cecilia Cheung ដែលបានរៀបការជាមួយគ្នាបាន ៦ឆ្នាំ ហើយសម្រាលបានកូនប្រុស ២រូប គឺ Lucas និង Quintus។ បន្ទាប់ពីលែងលះដាច់ស្រេច Cecilia Cheung ក៏សម្រាលបានកូនប្រុសពៅម្នាក់ទៀតមានឈ្មោះ Marcus ដោយលាក់ជិត សូម្បីតែអត្តសញ្ញាណរបស់ឪពុកបង្កើតរបស់កូនពៅរបស់នាង ក៏ជាអាថ៌កំបាំងមួយដែរ។
កាលពីថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃខួបកំណើតអាយុ ១២ឆ្នាំរបស់កូនប្រុសទី ២ របស់នាង Quintus។ ឃើញថា Cecilia ជាម្ដាយ បានបង្ហោះវីដេអូមួយនៅលើ Instagram របស់នាង ដោយក្នុងវីដេអូនោះសុទ្ធសឹងតែជារូបថតរបស់ Quintus កាលពីនៅក្មេង រហូតដល់គេមានអាយុ ១២ឆ្នាំ ព្រមទាំងមានរូបថតជាមួយនឹងម្ដាយ និង បងប្រុសគេផងដែរ។
ងាកមកចាប់អារម្មណ៍ពីការបញ្ចេញមតិអ្នកគាំទ្រវិញ ក្រោយពីបានឃើញ អ្នករាល់គ្នានៅលើបណ្តាញសង្គម លាន់មាត់ខ្លាំង ព្រោះ Quintus កាន់តែធំកាន់តែកាត់មុខមាត់ដូចលោក Nicholas Tse ជាឪពុករបស់គេខ្លាំង។
បើទោះបីជាអាពាហ៍ពិពាហ៍របស់ម្ដាយ Quintus ជាមួយនឹងឪពុករបស់គេមិនរលូនទៅមុខក៏ដោយ ក៏កូនប្រុស Cecilia Cheung នៅតែមានក្តីស្រឡាញ់បង្ហាញចំពោះម្ដាយរបស់ពួកគេជានិច្ច។ ស្របពេលថ្ងៃកំណើត ១២ឆ្នាំនេះ កូនប្រុសទី ២ របស់តារាស្រីរូបនេះ ក៏បានបង្ហោះរូបថតកាលនៅពីក្មេងរបស់គេ នៅលើ Instagram ដើម្បីអបអរថ្ងៃកំណើតរបស់គេ ដែលពោរពេញដោយក្តីស្រឡាញ់ និង មានក្តីសុខ៕
មានវីដេអូខាងក្រោមនេះ៖
View this post on Instagram