ចេញថ្ងៃដំបូងភ្លាម បេក្ខភាព ៥ រូប ផ្ទុះការគាំទ្រខ្លាំង រហូតគេរំពឹងមានម្នាក់អាចឈ្នះមកុដ MUC ឆ្នាំ ២០២២
បន្ទាប់ពីបើកប្រកាសទទួលដាក់ពាក្យប្រកួតជ្រើសរើសម្ចាស់មកុដក្នុងរដូវកាលថ្មី ឆ្នាំ ២០២២ ពេលនេះ កម្មវិធី Miss Universe Cambodia បានចាប់ផ្ដើមដំណើរការហើយ ដោយកាលពីថ្ងៃ ១៦ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីបានរៀបចំវគ្គសម្ភាសដំបូង ដែលតម្រូវឱ្យបេក្ខភាពដើរបង្ហាញខ្លួន និង បង្ហាញសមត្ថភាពចំណេះដឹងឆ្លើយសំណួរជាមួយគណៈកម្មការទាក់ទងនឹងវិស័យបវរកញ្ញានេះ។
ក្នុងវគ្គដំបូងនៃកម្មវិធីប្រកួតសម្រស់ដ៏អស្ចារ្យនេះដែរ គេសង្កេតឃើញថាលើបណ្ដាញសង្គមកំពុងផ្ទុះការចាប់អារម្មណ៍ និង សរសើរខ្លាំង ចំពោះបេក្ខភាព ៥ រូប ក្រោយការបង្ហាញសមត្ថភាពរបស់ពួកនាងក្នុងវគ្គនេះ ទាំងការដើរ ការរៀបចំខ្លួន អត្តចរិត ជាពិសេសចំណេះដឹងនៃការឆ្លើយសំណួរក្នុងការសម្ភាសបានយ៉ាងល្អ។
ជាមួយនឹងការមើលឃើញពីសមត្ថភាពដ៏ទាក់ទាញក្នុងវគ្គដំបូងរបស់បេក្ខភាពទាំង ៥ រូបនេះដែរ បានធ្វើឱ្យមហាជនអ្នកគាំទ្រដែលគាំទ្រវិស័យបវរកញ្ញានោះ ដាក់ការរំពឹងទុកថាពួកគេអាចនឹងឈ្នះគ្រងមកុដប្រចាំឆ្នាំ ២០២២ នេះបានជាមិនខាន។ ចំពោះបេក្ខភាព ៥ រូប ដែលគេរំពឹងនោះមានដូចជា ៖
១. កញ្ញា ហង្ស ម៉ានីតា
២. កញ្ញា ហេង សុទ្ធនិស្ស័យ
៣. កញ្ញា ហង្ស សុរិយាន់
៤. កញ្ញា ដាវ ដាវិកា
៥. កញ្ញា ពក ស្រីល័ក្ខ