លើកទីមួយ Lee thanat ហ៊ានប្រាប់ពីអត្តចរិតមនុស្សស្រី ដែលលោកពេញចិត្ត និង មិនពេញចិត្ត
បើនិយាយពីអ្នកកំលោះរូបសង្ហា Lee thanat ហាក់កំពុងតែធ្វើឱ្យមហាជនចាប់ភ្លឹកជាខ្លាំងចំពោះរូបលោក មិនថារឿងការងារជាតារាសម្តែង និង រឿងរ៉ាវស្នេហារបស់លោកនោះទេ។ ជាពិសេស មហាជនជាច្រើនមានចម្ងល់ស្ទើរគ្រប់គ្នាថា ពេលណាលោកបង្ហើបមុខគូស្នេហ៍ ពោលគឺមនុស្សស្រីដែលលោកស្រឡាញ់ឱ្យមហាជនបានឃើញ ព្រោះកន្លងមកហាក់មិនឮដំណឹងស្នេហាអ្វីសោះ។
យ៉ាងណាមិញ បន្ទាប់ពីអ្នកគាំទ្រទទូច ចង់ឃើញមុខមិត្តស្រី ស្រាប់តែថ្មីៗនេះ លោកបានទម្លាយអារម្មណ៍ពិតប្រាប់ដល់អ្នកគាំទ្រ ខណៈដែលលោកត្រូវបានគេអញ្ជើញចូលរួមក្នុងកម្មវិធីមួយថា ៖ «ការពិតទៅបើនិយាយពីរឿងស្នេហ៍ លោកនៅតែគិតថាមិនទាន់ដល់ពេល ហើយមនុស្សស្រីដែលលោកចូលចិត្តគឺ មនុស្សស្រីដែលមានរាងមាឌធំបន្តិច ហើយចូលចិត្តលេងសើច ពោលគឺជាមនុស្សស្រីអារម្មណ៍ល្អ»។ លើសពីនេះទៅទៀត លោកក៏បានបញ្ជាក់ពីមនុស្សស្រីដែលលោកមិនចាប់អារម្មណ៍ដែរថា គឺ «មនុស្សស្រីបែបឃ្យូដៗ»។
សម្រាប់មហាជន អ្នកគាំទ្រវិញ ក្រោយឮតារាប្រុសរូបនេះ ពោលពាក្យបែបនេះហើយ វាធ្វើឱ្យពួកគេប្លែកអារម្មណ៍មិនតិចទេថា តារាប្រុសក្នុងដួងចិត្តរបស់ពួកគេ បែរជាមិនចូលចិត្តនារីដែលឃ្យូដៗបែបនេះ តែយ៉ាងណាអ្នកគាំទ្រទាំងឡាយក៏សង្ឃឹមថា Lee thanat នឹងអាចរកឃើញ នារីក្នុងក្ដីស្រមៃដែលលោកពេញចិត្តឆាប់ៗ ដើម្បីស្អំបេះដូងដ៏ឯការបស់លោក៕