គង់ ចាន់ស្រីមុំ ថតរូបជាមួយឥវ៉ាន់ប្រេនៗទិញពីថៃ ហើយបោះសម្តីមួយចុកៗដល់អ្នកថានាងអួត
តារាសម្តែង គង់ ចាន់ស្រីមុំ ត្រូវបានមហាជន និង អ្នកក្នុងចង្កោមសិល្បៈចាត់ទុកជាតារាខ្មែរមួយរូបដែលមានទាំងព្រម មិនថាជីវិតគ្រួសារដ៏កក់ក្តៅ និង ការរស់នៅដ៏ហាយសូរបែបអភិជន និយមទិញរបស់ប្រេនៗនោះ។
ជាការពិត ជារឿយៗតារាស្រីរូបនេះ តែងតែបង្ហាញជីវិតដ៏រីករាយរបស់ខ្លួន និង គ្រួសារ ជាមួយការដើរកម្សាន្ត ទិញសម្ភារម៉ាកល្បីៗ មិនថាក្នុងប្រទេស ឬ ក្រៅប្រទេសនោះ។ ជាក់ស្តែងកន្លងទៅនេះ តារាស្រី គង់ ចាន់ស្រីមុំ ទើបតែបានធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅប្រទេសថៃ ដោយក្នុងដំណើរកម្សាន្តនោះ តារាស្រីរូបនេះក៏បានទៅលេងតាមទីតាំងជាច្រើន ជាមួយនឹងការដើរស៊បភីងតាមផ្សារទំនើបទិញសម្ភារប្រេនៗសម្រាប់ខ្លួន និង គ្រួសារដែរ រហូតដល់មានពាក្យលេចឡើងថា នាងជាតារាចូលចិត្តអួត។
ឆ្លើយតបជាមួយនឹងពាក្យទាំងនេះដែរ គេក៏សង្កេតឃើញតារាស្រី គង់ ចាន់ស្រីមុំ បានចេញមុខមកបង្ហោះលើហ្វេសប៊ុកភ្លាមៗ ជាមួយនឹងការរៀបរាប់យ៉ាងចាក់ដោត និង ចុកៗបំផុត ចំពោះអ្នកដែលមានគំនិតមិនល្អលើនាង ដោយនាងបានបោះសម្តីបែបនេះថា ៖ «រូបកាលនៅថៃ គិតថាថតទុកគេថាខ្ញុំអួតម៉្លេះ ទៅដេីរលេងម្តងទិញអីវ៉ាន់ប៉ុណ្ណឹងសោះអួតអេីយអួត តារាស្រុកគេមានជាងហ្នឹង ១០០០០ ដង គេមិនអួតផង ហេតុអ្វីបានជាស្រុកខ្មែរធ្វេីអ្វីក៏មិនល្អ ស្រុកគេគ្រាន់តែបង្ហាញតែចុងម្រាមដៃស្ទេីរតែមេីលមិនដឹងថាជាអ្វី តែលេីកគេដល់មេឃ ចុះបេីស្រុកខ្មែរគ្រាន់បង្ហាញឱ្យគេឃេីញថាខ្មែរក៏មិនចាញ់ស្រុកគេដែរ បែបនេះវាមិនល្អទេហី។ បេីជ្រុលតែគេថាអួតហេីយ ផុសឱ្យណាណីតែម្តងទៅកុំទុក យី… ដូចពិបាកដែរន៎! លុយក៏រកខ្លួនឯង ហត់ខ្លួនឯង មិនបានទៅលាដៃសុំលុយគេចាយ គ្រាន់តែទិញអីដែលខ្លួនស្រឡាញ់ហេីយបង្ហោះទុកឱ្យបងប្អូនដែលគាត់ស្រឡាញ់ចូលចិត្តមេីលក៏ខុសដែរ សុំមិនយល់ ហេីយសុំជំនួយជាយោបល់ ក្រែងយល់មិនដល់គិត»។
ក្រោយបង្ហោះសារបែបនេះរួចមក គេបានកត់សម្គាល់ដែរថា មានបណ្តាមិត្ត និង អ្នកលេងហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ ជាច្រើនបានចូលរូមបញ្ចេញយោបល់ជាមួយការគាំទ្រនូវអ្វីដែលតារាស្រីរូបនេះបានលើកឡើងផងដែរ៕