គ្រាន់តែតម្លៃខ្លួន V សមាជិក BTS រកបានពីមួយ Post លើ IG បើប៉ះអ្នកចាយល្មមៗ ចាយមួយជីវិតមិនអស់
BTS ដែលជាក្រុមចម្រៀងកូរ៉េបុរសដ៏ពេញនិយម និង មានឥទ្ធិពលខ្លាំងនៅក្នុងបណ្ដាញសង្គមអ៊ីនធើណេត ដែលទទួលស្គាល់ស្ទើរតែពាសពេញសកលលោកតាមរយៈបទចម្រៀង ឬ សកម្មភាពនានាដែលគេកំពុងតែធ្វើ។
បើងាកមកមើលប្រជាប្រិយភាពរបស់សមាជិកនីមួយៗនៃក្រុម BTS វិញ គឺពួកគេទទួលបានការស្រឡាញ់ និងការគាំទ្រពីសំណាក់អ្នកគាំទ្រសឹងតែស្មើរៗគ្នា។ ប៉ុន្តែក្នុងនោះ មហាជនសង្កេតឃើញថាក្នុងចំណោមសមាជិកទាំង ៧ រូប មានសមាជិកម្នាក់ ដែលមានប្រជាប្រិយភាពខ្ពស់ជាងគេបំផុត នោះគឺ Kim Taehyung ឬ គេហៅថា V ដែលគេមានរូបរាង និងមុខមាត់ដ៏គួរឱ្យទាក់ទាញ ហើយតារាប្រុសដ៏សង្ហារូបនេះ តែងតែធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកគាំទ្រនានា។
ជាពិសេសទៅទៀតនោះ តារារូបនេះក៏មានសកម្មភាពខ្លាំងទៅលើបណ្ដាញសង្គម ហើយក៏រកចំណូលបានច្រើនពីការបង្ហោះរូបនៅក្នុង Instagram របស់លោកផងដែរ។
ថ្ងៃនេះ « ប្រជាប្រិយ » នឹងចែករំលែកព័ត៌មានអំពីចំណូលដែល V រកបានក្នុង « មួយផុស » ដែលលោកបានបង្ហោះចូលទៅក្នុងគណនី Instagram របស់លោក។
តាមរបាយការណ៍មួយជាភាសាអង់គ្លេសរបស់ Sakshi បាននិយាយថា៖ «យោងទៅតាមសវនកររបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media Auditor) Taehyung អាចរកប្រាក់បានប្រមាណជា ៧៦៨,០០០ ដុល្លារ ក្នុងមួយផុស ដែលលោកបង្ហោះចូលទៅក្នុងគណនី Instagram ហើយធ្វើឱ្យលោក ក្លាយជាអ្នកមានឥទ្ធិពលមួយរូប ក្នុងចំណោមអ្នកដែលទទួលបានប្រាក់ចំណូលច្រើនបំផុតរួមជាមួយនឹង Messi, Kylie, Beyoncé ជាដើម»៕