(វីដេអូ) មិនត្រឹមមុខស្រដៀង ណុប បាយ៉ារិទ្ធ ទេ បេក្ខជនម្នាក់នេះក៏ច្រៀងពីរោះ ហើយចេះលេងឧបករណ៍នេះទៀត
ប្រិយមិត្តបានជ្រាបហើយកាលពីយប់នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី ៤ បានឈានចូលដល់សប្ដាហ៍ទី ២ ដោយសប្តាហ៍នោះ គេបានកត់សម្គាល់ឃើញមានបេក្ខជនមានសមត្ថភាពជាច្រើនបានចូលរួម និង ទទួលបានលទ្ធផលល្អគួរឱ្យចាប់អារម្មណ៍។
យ៉ាងណាមិញ ក្នុងចំណោមបេក្ខជនដែលបានបង្ហាញវត្តមានចូលរួមប្រកួតសប្តាហ៍ទី ២ កន្លងទៅនោះដែរ មានបេក្ខជនម្នាក់ឈ្មោះ លីម តិចម៉េង ដែលបានលើយកបទ «ជំងឺខ្វះអ្នកថែរស់បានយូប៉ុនណា» បកស្រាយ ដោយរូបគេបានបង្ហាញចេញយ៉ាងល្អជាមួយទឹកដមសំឡេងដ៏ពីរោះ អមជាមួយការលេងហ្គីតាទៀត កាន់តែធ្វើមួយបទដែលបេក្ខជនរូបនេះលេចធ្លោមួយកម្រិតទផត។ ស្របគ្នានោះដែរ អ្វីដែលធ្វើមហាជនអ្នកទស្សនាភ្ញាក់ផ្អើល និង ស្រឡាំងកាំងនោះ គឺមុខមាត់របស់គេមានលក្ខណៈសដៀងខ្លាំងនឹងតារាចម្រៀងរៀមច្បង ណុប បាយ៉ារិទ្ធ ដែលសូម្បីតែគណៈកម្មការរូបនេះក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ។
ក្រោយពីបង្ហាញសមត្ថភាពចប់ បេក្ខជន លីម តិចម៉េង ក៏ទទួលបានចម្លើយ Yes ដល់ទៅ ៤ ពីគណៈកម្មការព្រមគ្នា ដែលធ្វើឱ្យរូបគេរំភើបសប្បាយរីករាយយ៉ាង។ បើងាកទៅមើលមហាជនវិញ គេក៏បានកត់សម្គាល់ឃើញមានគាំទ្រ និង សម្តែងក្តីអបអរផងដែរ បន្ទាប់ពីបេក្ខជនរូបនេះ មានសមត្ថភាព និង ធ្វើបានយ៉ាងល្អបែបនោះ៕
សូមទស្សនាវីដេអូខាងក្រោម៖