ស្ងាត់ៗ! Pong Nawat បង្ហោះសារក្តៅឆួលផ្អើលអ្នកគាំទ្រ ព្រោះតែរឿងមិននឹកស្មាននេះ
រំឮកដល់ឈ្មោះអ្នកកំលោះ Pong Nawat ប្រិយមិត្តប្រាកដជាបានជ្រាបហើយ ព្រោះលោកមិនត្រឹមតែមានរូបរាងសង្ហានោះទេ តែបើនិយាយពីទេពកោសល្យក្នុងសិល្បៈវិញក៏មិនធម្មតាដែរ ពោលគឺក្តោបក្តាប់បានទីផ្សារសិល្បៈពេញដៃ បើទោះបីជាមានវ័យជ្រាលហើយក៏ដោយ។
ដោយឡែក មួយរយៈចុងក្រោយនេះ លោកហាក់ស្ងាត់បាត់មុខនៅលើបណ្តាញសង្គមមួយរយៈធំហើយ រហូតធ្វើឱ្យអ្នកគាំទ្របារម្ភ និង ចង់ដឹងពីសុខទុក្ខរបស់លោកជាខ្លាំង។
បន្ទាប់ពីបាត់មុខមួយរយៈធ្វើឱ្យអ្នកគាំទ្រសួររកព្រោងព្រាតមក ស្រាប់តែ កាលពីថ្ងៃទី ១៦ ខែឱសភា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ តារាប្រុសសង្ហារូបនេះបែរជាលេចមុខបង្ហោះសារ ធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗ និង បារម្ភតែម្តង បន្ទាប់ពីលោកបង្ហោះហាក់កំពុងតែក្ដៅស្លឹកត្រចៀកនឹងរឿងមិនទំនងអ្វីមួយ ដោយលើកឡើងថា ៖ «ប្រសិនបើយើងជាមនុស្សល្អ ធ្វើល្អពិតមែន យើងគួរតែរង់ចាំឱ្យអ្នកដទៃសរសើរ មិនមែនមកសរសើរខ្លួនឯង និង មកប្រកាសថាខ្លួនឯងជាមនុស្សល្អអ៊ីចឹងទេ»។
យ៉ាងណាមិញ ដើម្បីជម្រះមន្ទឹលសង្ស័យ កុំឱ្យមហាជនមានការយល់ច្រឡំ និង ព្រួយបារម្ភនោះលោក Pong Nawat ក៏បានបង្ហោះសារម្តងទៀត ដោយបញ្ជាក់ថា ពេលនេះលោកកំពុងតែត្រូវបាន ជនមិនស្គាល់មុខ លួចបន្លំបង្កើតគណនី IG ក្លែងក្លាយ និង សំអាងថាជារបស់លោក ធ្វើឱ្យមហាជនជាច្រើនមានការយល់ច្រឡំថាជារបស់លោក។
លើសពីនេះទៅទៀត លោកក៏បានប្រាប់ដល់អ្នកគាំទ្ររបស់លោកថា ប្រសិនបើឃើញគណនី IG បោកប្រាស់នោះ សូមមេត្តាកុំយល់ច្រឡំ ព្រោះមិនមែនជារបស់លោកឡើយ ហើយលោកក៏សង្ឃឹមថាជនក្លែងបន្លំនឹងបញ្ឈប់ទង្វើនេះជាបន្ទាន់៕