យក់ ឋិតរដ្ឋា ស្ងើចសរសើរ ឧកញ៉ា ព្រាប សុវត្ថិ ខ្លាំងៗ ក្រោយឃើញទង្វើបែបនេះ
ពិតណាស់ កាលពីថ្មីៗនេះ លោក ឧកញ៉ា ព្រាប សុវត្ថិ បានធ្វើកម្មវិធីជួបជុំសម្ពោធមុខជំនួញថ្មី ដែលឃើញថាប្រជុំដោយអ្នកសិល្បៈជាច្រើនដួងបានចូលរួមធ្វើការអបអរសាទរដល់កំពូលតារាចម្រៀងរូបនេះ និងមានកម្មវិធីជប់លៀងយ៉ាងអាធិកអធម។
ក្នុងកម្មវិធីជប់លៀងសម្ពោធជំនួញថ្មីនេះដែរ គេក៏បានឃើញវត្តមានរបស់ តារាចម្រៀងស្រី យក់ ឋិតរដ្ឋា និងស្វាមី ចូលរួមផងដែរ ដោយបានឃើញធ្វើការបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីការជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយ ឧកញ៉ា ព្រាប សុវត្ថិ និងមិត្តក្នុងសិល្បៈជាច្រើនទៀត។
ដោយឡែកអ្វីដែលចាប់អារម្មណ៍ខ្លាំង ក្នុងនោះ អ្នកនាង យក់ ឋិតរដ្ឋា ក៏បានធ្វើការរៀបរាប់ភ្ជាប់នឹងរូបភាពជួបជុំនេះ ដោយបាននិយាយសរសើរចំពោះ ឧកញ៉ា ព្រាប សុវត្ថិ ពេញៗមាត់ជាមួយនឹងចរិកដ៏ល្អរួសរាយគួរឱ្យគោរពស្រឡាញ់របស់លោកស័ក្តិសមជាសិល្បករគំរូដល់សិល្បករដទៃទៀត។
សារនោះ អ្នកនាង យក ឋិតរដ្ឋា បានរៀបរាប់ថា ៖«ផុសក្រោយគេ 14/05/22 ខ្ញុំទាំងពីរសូមសរសើរដល់បងប្រុស ឧកញ៉ា ព្រាប សុវត្ថិ បងជាមនុស្សរួសរាយរាក់ទាក់ចំពោះសិល្បករ និងសិល្បការនីទាំងអស់ដោយមិនមានឬកពារឆ្មើងឆ្មៃអីបន្តិចសោះ គាត់ជារៀមច្បងសិល្បករគំរូសម្រាប់ខ្ញុំទាំងពីរផងដែរ! ចរិករបស់ ឧកញ៉ាបងមិនដែលប្រែប្រួលផ្លាស់ប្តូរអីម៉ាតិចតាំងតែពីខ្ញុំបានស្គាល់ និងបានរួមការងារជាមួយ ឧកញ៉ា បង ពេលកន្លងមក ហើយក៏សូមជូនពរលោក ឧកញ៉ាបង ព្រាប សុវត្តិ ក្នុងថ្ងៃសម្ភោធដីឡូត៍សូមឱ្យបង ឧកញ៉ា មានអតិថិជនច្រើនៗ និងមានហេងហេង ណាបងប្រុស ឧកញ៉ា ព្រាប សុវត្តិ!»៕