បាត់មុខយូរ! ហាន់ ជីអ៊ុន មករាយមន្តស្នេហ៍ដាក់ហ្វេនវិញ ចាយសម្រស់ក្នុងវ័យ ៤០ឆ្នាំ
ថ្មីៗនេះ តារាសម្ដែងស្រី Song Hye Kyo ដែលអ្នកគាំទ្រតែងស្គាល់មកជាយូរមកហើយថាជា ហាន់ ជីអ៊ុន បន្ទាប់ពីបាត់មុខនៅលើបណ្តាញសង្គមមកយូរខែ ពេលនេះ តារាស្រីរូបនេះបានបង្ហោះរូបថតមួយសន្លឹកក្នុង Instagram Story។ ភ្លាមៗនោះបានធ្វើឱ្យអ្នកគាំទ្រទាំងអស់របស់នាងរំភើបជ្រួលច្របល់មិនតិចនោះទេ ព្រោះថានេះជារឿងដ៏កម្រធ្វើបំផុតរបស់នាង។
គិតមកដល់បច្ចុប្បន្ន ជាង ៣ឆ្នាំមកហើយ បន្ទាប់ពីចំណងអាពាហ៍ពិពាហ៍របស់នាង ជាមួយនឹងតារាសម្ដែងប្រុស Song Joong Ki បានបញ្ចប់ ប៉ុន្តែបើនិយាយអំពីប្រជាប្រិយភាពរបស់ Song Hye Kyo នៅតែរក្សាបានខ្លាំងដដែល បើទោះជាឱបជាប់រឿងអាស្រូវលែងលះស្វាមី។
ពិតណាស់ ថ្វីដ្បិតថានាងមិនសូវជាបង្ហាញមុខក្នុងបណ្តាញសង្គមជាសាធារណៈច្រើនក៏ដោយ ប៉ុន្តែរាល់ព័ត៌មាន និង រូបភាពរបស់ Song Hye Kyo តែងក្លាយជាចំណុចគួរឱ្យចាប់អារម្មណ៍ពីអ្នកគាំទ្រ និង ប្រព័ន្ធផ្សព្វផ្សាយមិនរំលងឡើយ។
ជាក់ស្ដែងដូចជារូបថតថ្មីរបស់នាង ថតជាមួយនឹងសត្វចិញ្ចឹមជាទីស្រឡាញ់ បង្ហាញពីពេលវេលាកក់ក្តៅចំពោះគ្នា។ ហើយយ៉ាងណាមិញ ក្នុងនោះក៏មានទាក់ទាញនឹងរូបសម្រស់របស់នាង ក្នុងវ័យ ៤០ឆ្នាំផងដែរ មើលទៅទាក់ទាញភ្នែកមហាជនជាច្រើនងាកមកចាប់អារម្មណ៍ និង លាន់មាត់គ្រប់គ្នាថា សក្តិសមជារាជិនីសម្រស់ក្នុងវិស័យ K-drama អស់រយៈពេលច្រើនឆ្នាំមែន៕