ទីបំផុត! ស្រីនា សម្រេចក្តីស្រមៃបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ដោយជោគជ័យ
នៅថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២២ នៅលើបណ្តាញសង្គមរបស់ ជា ស្រីនា ដែលអ្នកគាំទ្របានស្គាល់មកហើយថា នាងគឺជា Youtuber វ័យក្មេងស្រស់ស្អាតម្នាក់សម្បូរដោយសមត្ថភាព និង ជំនាញខាងផាត់មុខ គ្រប់ស្ទាយ៌បែបឃ្យូតៗត្រូវចិត្តមិត្តយុវវ័យនាពេលកន្លងមក។
យ៉ាងណាមិញ នៅថ្ងៃទី ១៤ ខែឧសភា ស្រីនា បានធ្វើឱ្យអ្នកគាំទ្រ ក៏ដូចជាអ្នកនិយមលេងក្នុងបណ្តាញសង្គម កោតសរសើរ និង ចូលរួមត្រេកអរដល់រូបនាងជាខ្លាំង ដោយនាងបានសម្រេចក្តីសុបន្តិដ៏យូរមកហើយរបស់ខ្លួន ទៅទទួលសញ្ញាបត្របញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សាអស់រយៈពេល ៤ឆ្នាំ ជំនាញផ្នែក Business Administration ដោយជោគជ័យ នៅឯសហរដ្ឋអាមេរិក។
នេះបើតាមបង្ហោះនៅបណ្តាញសង្គមផ្ទាល់ខ្លួន និង រៀបរាប់ពីអារម្មណ៍ពិតរបស់នាង យ៉ាងដូច្នេះថា៖ «យំបោកក្បាលម្តងៗ ដោយសារធ្វើ Assignment អត់ចេញ ភ័យផង យំផងដោយសារដាច់ internet ពេល quiz រត់ចេញពីថតមកប្រលងក៏មាន ខឹងខ្លួនឯងដោយសារអត់យល់មេរៀនក៏មាន រៀនផង ធ្វើការផង ពិន្ទុក៏មិនពូកែដូចមុន ខ្ញុំមិនដែលគិតថាខ្ញុំនឹងរៀនចប់ទេ តែបន្ទាប់ពីស្ត្រេសអស់រយះពេល ៤ ឆ្នាំចុងក្រោយ ខ្ញុំធ្វើបានហើយ»៕