
ហ្វេនញ័របេះដូង! Janie អ្នកម្ដាយកូន ១ បង្អួតរាងឡើងខ្ញង់កាត់ព្រឹក ឃើញហើយជ្រើមជ្រួល
បើនិយាយដល់តារាសម្ដែងស្រីជើងចាស់ Janie Tianphosuwan នាងគឺជាតារាស្រីរាងស្អាតមួយរូបដែលមនុស្សជាច្រើនលួចច្រណែន សូម្បីតែសម្រាលកូន ១ហើយក៏ដោយ ប៉ុន្តែបើមើលទៅរូបរាងរបស់នាងវិញនៅតែខ្ញង់ស្អាតនឹងស៊ិចស៊ីទាក់ទាញជាងមុនទៀត។
ទោះជាយ៉ាងណា នេះក៏មិនមែនជារឿងងាយស្រួលនោះដែរ ដើម្បីឱ្យនាងនៅតែមានរាងស្អាតមាំមួនបែបនេះ ព្រោះថា Janie ត្រូវតែហាត់ប្រាណទៀងទាត់ ហើយតមអាហារយ៉ាងម៉ត់ចត់ និង រៀនពីរបៀបថែទាំរាងឱ្យបានច្រើនផងដែរ។
ហើយថ្មីៗនេះ អ្នកម្ដាយកូន ១ រូបនេះ ក៏ទើបតែចេញមកបង្អួតរាងស្រឡូនស្អាតឥតខ្ចោះរបស់នាងផងដែរ ក្នុងអាវប៊ីគីនី ធ្វើឱ្យអ្នកគាំទ្រឃើញហើយជ្រើមជ្រួលកាត់ព្រឹក។ ដោយសារតែរាងស្អាតដូចតារាម៉ូដែលរបស់ Janie ជាមួយនឹងក្បាលពោះរាបស្មើ និង រង្វង់ចង្កេះតូចមួយក្តាប់។
លើកនេះដែរ តារាស្រីរូបនេះមិនបានមកតែម្នាក់ឯងនោះទេ ក៏បាននាំកូនស្រីសំណព្វចិត្តថតរូបជាមួយនឹងគ្នាផងដែរ។ បន្ថែមភាពគួរឱ្យស្រឡាញ់ទ្វេដង ប៉ុន្តែនៅតែមិនអាចចោលភ្នែកសម្លឹងរូបរាងរបស់អ្នកម្ដាយបានឡើយ។
ក្នុងនោះដែរ បានឃើញការបញ្ចេញមតិពីអ្នកគាំទ្រក្នុងបណ្តាញសង្គមរបស់នាងជាច្រើន កោតសរសើរខ្លាំងពីសម្រស់ Janie មិនត្រឹមតែមានរាងស្អាត មុខមាត់ក្មេងជាងវ័យទេ ហើយរឹតតែមិនចង់ជឿថាបច្ចុប្បន្ននាងមានវ័យ ៤០ឆ្នាំហើយ ប៉ុន្តែនៅចាំស្អាតជាងកាលនៅលីវទៀត៕