Troye Sivan ពោលពាក្យទាំងនេះ នៅពេលអ្នកគាំទ្រសួរថា ខ្លួនចង់សហការគ្នាជាមួយ BTS ទៀតឬអត់?
បើទោះបីជា BTS គឺជាក្រុមចម្រៀងបុរសកូរ៉េមួយដ៏មានឥទ្ធិពល និង មានប្រជាប្រិយភាពខ្លាំងពាសពេញសកលលោកមែនពិត ប៉ុន្តែសមាជិកម្នាក់ៗក៏នៅតែមានតារាក្នុងដួងចិត្តរៀងៗខ្លួនដូចជាអ្នកផ្សេងៗឯទៀតដែរ។
យ៉ាងណាមិញ ដូចជា តារាចម្រៀងជនជាតិអូស្ត្រាលីលោក Troye Sivan គឺជាតារាមួយដែលធ្លាប់បានសរសេរចម្រៀងបទ « Louder Than Bombs » រួមជាមួយនឹង RM, J-Hope និង Suga កាលពីឆ្នាំ ២០២០ កន្លងទៅសម្រាប់ BTS ផ្ទាល់ ហើយក៏ជាសិល្បៈករមួយដែលទទួលបានការស្រឡាញ់ពីសមាជិក BTS គ្រប់ៗគ្នាផងដែរ។
តួយ៉ាង សមាជិកម្នាក់ៗរបស់ BTS ដូចជា RM និង Jungkook ធ្លាប់បាន cover បទរបស់ Troye ដែលមានចំណជើងថា « FOOLS » កាលពី ៦ ឆ្នាំមុន។
frameborder=”0″ allowfullscreen>
រីឯ V ក៏បានបង្ហោះបទ « Easy » ដែលខ្លួនកំពុងតែស្ដាប់ក្នុង Spotify ចូលទៅក្នុង Instagram Story ហើយបាន tagged ម្ចាស់បទផងដែរ។
អ្វីដែលកាន់តែពិសេសទៅទៀតនោះគឺ Jimin ក៏ធ្លាប់បាននិយាយថាខ្លួនមានក្ដីស្រមៃមួយចង់ collaborate ជាមួយនឹង Troye ផ្ទាល់តែម្ដង។ សូមចុចទីនេះដើម្បីទស្សនាវីដេអូ
ដោយឃើញពីក្ដីស្រឡាញ់រវាង BTS ទៅកាន់ Troye ខ្លាំងបែបនេះហើយ ធ្វើឱ្យមានអ្នកគាំទ្រម្នាក់បានសួរទៅកាន់ Troye នៅក្នុងកម្មវិធី AskAnythingChat ថា៖ « Jungkook និង Jimin តែងតែនិយាយជាញឹកញាប់ថា ពួកគេចូលចិត្តបទចម្រៀងរបស់អ្នកខ្លាំង តើអ្នកធ្លាប់គិតអំពីការធ្វើការជាមួយពួកគេម្ដងទៀតនាពេលអនាគតដែរ ឬ អត់?»។
ដោយមិនបានគិតពីចម្លើយយូរ Troye បាននិយាយភ្លាមៗថា៖ « ខ្ញុំពិតជាចង់ណាស់! »
បន្ទាប់មក Troye បានបន្ថែមទៀត៖ «ប្រសិនបើឱកាសកើតឡើង គាត់ប្រាកដជាចង់ធ្វើវា » ដោយនិយាយថា « ប្រសិនបើពួកគេចង់សរសេរ បទ ចម្រៀងសម្រាប់គេ ឬសម្រាប់ខ្ញុំ ឬ សម្រាប់ពួកយើងជុំគ្នា ឬអ្វីក៏ដោយ ខ្ញុំពិតជាពេញចិត្តនឹងការសហការមួយនេះខ្លាំងណាស់»៕