ក្រោយប្អូនប្រុស និង សង្សារប្រកាសបែកគ្នា Boy ទម្លាយអារម្មណ៍ស្មានមិនដល់មួយឡើងភ្លាម
ថ្មីៗនេះ Boy Pakorn និង គូស្នេហ៍ Fayefayeye កំពុងតែធ្វើឱ្យអ្នកគាំទ្រចាប់ក្រសែភ្នែកមើលមិនដាក់ឡើងពីទំនាក់ទំនងរបស់អ្នកទាំងពីរ បន្ទាប់ពីរូបភាពផ្អែមល្ហែម និង សកម្មភាពស្នេហាដ៏ស្អិតល្មួតរបស់គូស្នេហ៍មួយគូនេះបង្ហោះឡើងនៅលើបណ្តាញសង្គមមិនដែលដាច់នោះ។
បន្ទាប់ពីផ្តើមស្នេហ៍យ៉ាងផ្អែមល្ហែមមួយរយៈធំមក ស្រាប់តែនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅ លោក Boy Pakorn ក៏បានចេញមុខទម្លាយពីរឿងរ៉ាវស្នេហ៍របស់លោកជាមួយតារាចម្រៀងស្រី Fayefayeye ថាកំពុងតែសិក្សាមើលចិត្តគ្នា និង កាន់តែយល់ចិត្តគ្នាខ្លាំងឡើង។
ដោយឡែក បន្ទាប់ពីទម្លាយរឿងរ៉ាវស្នេហ៍ផ្អែមល្ហែមរបស់ខ្លួន ក្នុងនោះ Boy Pakorn ក៏បានទម្លាយអារម្មណ៍ទាក់ទងទៅនឹងដំណឹងបែកបាក់ស្នេហ៍របស់ Hanong ដែលជាប្អូនប្រុសថា ៖ «លោកពិតជាមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់ពីទទួលបានដំណឹងថាប្អូនប្រុស និង គូស្នេហ៍បែកគ្នា ដំណឹងនេះលោកក៏បានឮចេញពីមាត់ម្តាយដែរ ដោយសារតែក្នុងផ្ទះមានតែកូនប្រុស ដូច្នេះចំពោះរឿងនេះប្អូនប្រុសរបស់លោកប្រឹក្សាតែម្តាយប៉ុណ្ណោះ ចំណែកលោកបានត្រឹមផ្តល់កម្លាំងចិត្ត ពិសេសបានត្រឹមតែបបួលទៅញុំានេះញុំានោះដើម្បីកុំឱ្យ Hanong ពិបាកចិត្ត ឬ សំងំខូចចិត្តតែឯង»។
យ៉ាងណាមិញ បន្ទាប់ពីឮដំណឹងនេះ មិនត្រឹមតែ Boy Pakorn ដែលជាបងប្រុសនោះទេ ដែលបានរម្ភ តែសម្បីតែអ្នកគាំទ្ររបស់ Hanong វិញក៏បារម្ភ និង ចាំលើកទឹកចិត្តមករហូតដែរ៕