Oat និង ភរិយា ប្រកាសលែងលះគ្នាក្រោយរៀបការបាន ៥ ឆ្នាំ តែបន្តរស់ក្រោមដំបូលតែមួយ ព្រោះមូលហេតុនេះ
ជឿជាក់ថាប្រិយមិត្តភាគច្រើនមុខជាធ្លាប់បានស្គាល់លោក Oat Voravudh តារាប្រុសជើងចាស់វ័យ ៥០ ឆ្នាំ ដែលបានប្រឡូកសិល្បៈតាំងពីឆ្នាំ ១៩៩២ មានស្នាដៃរឿងល្បីៗជាច្រើន។
ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយតារាប្រុសរូបនេះ និង ភរិយាដែលមានវ័យខុសគ្នាជាង ២០ ឆ្នាំ បានប្រកាសលែងលះគ្នាបញ្ចប់ចំណងអាពាហ៍ពិពាហ៍ ៥ ឆ្នាំ។
យ៉ាងណាមិញ Oat ក៏បានបញ្ជាក់បន្ថែមថា ៖ «ទោះបីជាជីវិតប្តីប្រពន្ធរបស់អ្នកទាំង ២ បានបញ្ចប់ពិតមែន តែអ្នកទាំងពីរគឺនៅជ្រកក្រោមដំបូលផ្ទះតែមួយ ដោយមូលហេតុគឺធ្វើដើម្បីកូន លុះត្រាតែកូនប្រុសទាំង ២ ធំដឹងក្តី ល្មមអាចទទួលយកបានទើបគិតបន្តទៀត។ ទោះបីជារស់នៅផ្ទះជាមួយគ្នា តែអ្នកទាំង ២ គេងបន្ទប់ផ្សេងគ្នា ហើយបានផ្តល់សេរីភាពឱ្យគ្នា តែនៅតែបន្តតួនាទីជាឪពុកម្តាយសម្រាប់កូនៗ»៕