ផ្ទុះការសង្ស័យ Tik ត្រលប់ចូលប៉ុស្តិ៍័លេខ ៧ វិញ ហើយប៉ះដៃគូជាមួយកំពូលតារាស្រីរូបនេះ
ប្រិយមិត្តមួយចំនួនមុខជាបានស្គាល់ច្បាស់ពីលោក Tik Jesdaporn ដែលជាតារាប្រុសជើងចាស់ មានរាងខ្ពស់ស្រឡះ កម្ពស់ ១.៧៣ ម៉ែត្រ។ មកទល់បច្ចុប្បន្ន លោកមានវ័យ ៤៤ ឆ្នាំ ប៉ុន្តែរូបសម្បត្តិរបស់លោកនៅតែសង្ហា និង កាន់តែមានប្រជាប្រិយភាព។
ថ្មីៗនេះ ផ្ទុះព័ត៌មានរសើបមួយថា តារាប្រុសរូបនេះ បានត្រលប់ចូលមករួមការងារជាមួយប៉ុស្តិ៍លេខ ៧ ថៃវិញ ក្រោយពីផុតកុងត្រាជាមួយប៉ុស្តិ័លេខ ៣ ថៃ។
ជាពិសេសការវិលត្រលប់មកប៉ុស្តិ៍លេខ ៧ លើកនេះ គេសង្ស័យថា Tik និងប៉ះដៃគូជាមួយកំពូលតារាស្រីជួរមុខ Aum Patcharapa នៅក្នុងរឿង «Lum Phat Phan Dao» ឬ មានន័យជាភាសាខ្មែរថា «ខ្យល់បក់កាត់ផ្កាយ» ដែលជារឿងភាគថ្មី និង ដកស្រង់ចេញពីសៀវភៅប្រលោមលោក យកមកថត។
តែយ៉ាងណា ចំពោះការវិលមករួមការងារជាមួយប៉ុស្តិ៍លេខ ៧ លើកនេះ Tik ជាតារាកុងត្រា ឬ ជាតារាឯករាជ្យនោះ មានតែរង់ចាំតាមដានបន្តប៉ុណ្ណោះ៕