ស្ងាត់ៗ! រាជិនីប្រចាំសិល្បៈថៃ Ann Thongprasom ដើរបង្អួតរាងបង្ហាញផ្ទះថ្មីធំសម្បើម
ពិតជាសមនឹងឈ្មោះរាជិនីប្រចាំសិល្បៈថៃពិតមែន ព្រោះក្រៅពីសមត្ថភាពខាងសម្តែង និង សមត្ថភាពខាងដឹកនាំរឿងហើយ ចំណែកឯរឿងសម្រស់វិញ Ann Thongprasom ពិតមិនឱ្យចាញ់តារាពន្លកថ្មីឡើយ ពោលគឺទាំងរាងរៅ ស្បែក សក់ គ្រប់ទីកន្លែង គឺតារាស្រីរូបនេះ នៅតែចែងចាំងស្អាតខ្លាំងតែម្តង។
យ៉ាងណាមិញ ថ្មីៗនេះ តារាស្រីជើងចាស់ Ann Thongprasom ក៏បានឆ្លៀតមកបង្អួតរាងរៅដ៏ស្រស់ស្អាតល្វន់ល្វត់របស់ខ្លួន ជាមួយនឹងផ្ទះមួយខ្នងថ្មីស្រឡាងយ៉ាងប្រណីតផងដែរ ដែលធ្វើឱ្យមហាជនមិនសរសើរមិនបានឡើយ។
Ann Thongprasom បានបង្ហោះរូបភាពមួយចំនួនរបស់ខ្លួននៅក្នុងបង្ហាញសង្គម ជាមួយនឹងផ្ទះថ្មីមួយខ្នង មើលទៅពិតជាស្អាតស្រឡះភ្នែកគ្រប់ទីកន្លែង ថែមទាំងប្រហែលជាមានតម្លៃមិនតិចឡើយ។
Ann ថែមទាំងបញ្ចេញ Caption អមជាមួយនឹងរូបទាំងនោះទៀតថា៖ «មនុស្សនៅមិនទាន់បានចូលមកនៅទេ បក្សី ឆ្មា ឆ្កែ កំប្រុក នាំគ្នាមកចាប់កន្លែងនៅមុនអស់ហើយ»។
យ៉ាងណាមិញ នៅក្រោមការបង្ហោះរបស់ Ann នោះ ក៏គេសង្កេតឃើញមានមហាជនអ្នកគាំទ្រជាច្រើន បាននាំគ្នាចូលមកបញ្ចេញយោបល់សរសើរទាំងផ្ទះ ទាំងមនុស្ស ស្អាតទាំងពីរតែម្ដង ស្ទើរគ្រប់ៗគ្នា៕