យ៉ូយ! ក្រោយឮ Kim ថាមិនចង់យកកូនក្រោយរៀបការ ស្រាប់តែ Mark តបវិញមួយឆ្ងាញ់!
ដំណឹងនៃការសុំរៀបការរបស់តារាប្រុស Mark Prin ដែលលុតជង្គង់បំពាក់ចិញ្ចៀនឱ្យ Kimberley នៅឯប្រទេសស្វីស កាលពីថ្ងៃទី ២១ ខែមេសា កន្លងទៅនេះ ហាក់រីកសាយភាយ ធ្វើឱ្យប្រិយមិត្តអ្នកគាំទ្រត្រេកអរជាខ្លាំង ក្រោយរង់ចាំដំណឹងនេះមកអស់ពេលជាយូរ។
រំលងទៅបានជាង ២ សប្តាហ៍ ស្រាប់តែលេចឮដំណឹងថាតារាស្រី Kimberley បានប្រកាសថា៖ «នាងមិនចង់យកកូនក្រោយរៀបការរួច ព្រោះតែព្រួយបារម្ភខ្លាច Mark ស្រលាញ់កូនច្រើនជាងនាង» ដែលជាហេតុធ្វើឱ្យមហាជនភ្ញាក់ផ្អើលជាថ្មីម្តងទៀត រហូតអ្នកខ្លះលាន់មាត់ចំអន់ Kim តាមរយៈការបញ្ចេញមតិ។
យ៉ាងណាមិញ ពេលនេះ Mark ក៏បានចេញមុខឆ្លើយតបទៅ Kim ថា៖ «រឿងដែល Kim មិនចង់យកកូន ព្រោះខ្លាចខ្ញុំស្រលាញ់នាងតិចជាងកូន ខ្ញុំសុំឆ្លើយថារឿងនេះមិនបាច់បារម្ភទេ ថាខ្ញុំនឹងស្រលាញ់នាងតិចជាងនោះ ព្រោះរាល់ថ្ងៃនេះស្រលាញ់សឹងស្លាប់ទៅហើយ»៕
ប្រភព៖ Teenee