មាស នីតា ចូលប្រឡងកម្មវិធី Cambodian Idol ឆក់បេះដូងគណៈកម្មការ សរសើរកប់ៗមាត់
ពិតណាស់ ក្នុងសប្ដាហ៍ទី ១ នៃ កម្មវិធី Cambodian Idol រដូវកាលទី ២ វគ្គ Judge Audition បានធ្វើឱ្យមហាជនអ្នកគាំទ្រវិស័យចម្រៀងចាប់អារម្មណ៍ខ្លាំងមែនទែនជាមួយការបង្ហាញខ្លួន ក៏ដូចជាសមត្ថភាពរបស់បេក្ខភាពជាច្រើនសុទ្ធសឹងតែមានចំណុចខ្លាំងបកស្រាយចម្រៀងទាក់ចិត្តគណៈកម្មការ និងអាចទៅកាន់វគ្គបន្តទៀត។
ដោយឡែក វគ្គ Judge Audition ក្នុងសប្ដាហ៍ដំបូងនេះដែរ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀត ក្រោយពីឃើញ កញ្ញា មាស នីតា ដែលត្រូវបានគេស្គាល់ថាជាអ្នក Cover បទ «ផ្លូវណាទៅផ្ទះម៉ែក្មេក» ជាបទចម្រៀងផ្ទុះការគាំទ្រខ្លាំងពីមហាជនកាលពីថ្មីៗកន្លងទៅ ដែលនាងក៏ជាបេក្ខភាពនៃកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោកនេះដែរ ដោយកំពុងតែធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្របទ Cover របស់នាងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងដល់រូបនាង។
ក្នុងនោះដែរ អ្នកច្រៀង Cover ដ៏ល្បីរូបនេះ បានលើកយកបទ «ខ្លាចឃ្លាត» ដើម្បីបង្ហាញសមត្ថភាពដល់កណៈកម្មការក្នុងការប្រឡងវគ្គនេះ ដែលនាងពិតជាធ្វើបានល្អខ្លាំងរហូតធ្វើឱ្យគណៈកម្មការទាំងបួនមានការភ្ញាក់ផ្អើល និងសរសើរពេញៗមាត់ ដោយអាចឱ្យនាងឆ្លងទៅកាន់វគ្គបន្តទៀតផងដែរ៕
សូមចូលទស្សនាវីដេអូខាងក្រោម៖