ទីបំផុត Mark ព្រមចេញមុខបកស្រាយហើយ បន្ទាប់ពីសុំ Kim រៀបការបានជាង ២ សប្តាហ៍
កាលពីថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ គូស្នេហ៍ Mark-Kim បានបង្ហាញដំណឹងល្អផ្អើលអ្នកគាំទ្រ ដោយបំពាក់ចិញ្ចៀនសុំរៀបការ ក្រោយទាក់ទងគ្នាមកជាង ៨ ឆ្នាំ។
យ៉ាងណាមិញ ថ្មីៗនេះ Mark បានចេញមុខបកស្រាយបង្ហាញអារម្មណ៍លើកដំបូងថា៖ «តាមពិតរឿងគម្រោងសុំរៀបការនេះ គិតទុកមកតាំងពីឆ្នាំទៅកន្លងមកម្ល៉េះ តាំងពីទៅហែលទឹកជុំគ្នាជាមួយ Nadech ដោយចិញ្ចៀនខ្ញុំបានទិញដល់ទៅ ២ វង់។ ចិញ្ចៀនវង់ដំបូង គឺទិញតាំងពី ២ ឆ្នាំមុន ដោយលួចទៅទិញស្ងាត់ៗទុកមករហូត»។
«ហើយក៏សុំអរគុណដល់មិត្តៗទាំងអស់ ដែលជួយរៀបគម្រោង និងលាក់បានយ៉ាងជិតល្អមិនឱ្យ Kim សង្ស័យបន្តិចសោះ។ ហើយបើនិយាយពីអារម្មណ៍ពេលសុំ Kim រៀបការវិញ ពេលនោះគឺសារភាពត្រង់ៗថា គឺត្រចៀកទាំងសងខាងហឹង ហើយពាក្យពេចន៍ដែលត្រៀមនិយាយ ក៏ភ្លេចបាត់អស់ បានត្រឹមនិយាយថា “មិនមានពេលណាសក្តិសមជាងពេលនេះឡើយ” ហើយក៏ឱបគ្នាយំ មិត្តៗដែលចូលរួមក៏យំជាមួយមិនឈប់»។
«ចំពោះពេលរៀបការ គឺប្រាកដណាស់ថាមិនមែនក្នុងឆ្នាំនេះទេ ព្រោះទាំងខ្ញុំ និង Kim គឺមានការងារច្រើនដូចគ្នា»៕