ទីបំផុត Tor និង Bright អាចកាន់ដៃគ្នាចូលរោងការយ៉ាងមានក្ដីសុខ ក្រោយទាក់ទងគ្នា ១០ ឆ្នាំ
អស់រយៈពេល ១០ ឆ្នាំមកហើយ ដែលតារាចម្រៀងប្រុសលោក Tor Saksit និង អ្នកសារព័ត៌មានស្រីល្បីឈ្មោះ Bright បានទាក់ទងគ្នា។ ក្នុងរយៈពេលដ៏យូរអង្វែងនេះ គេឃើញថាគូស្នេហ៍ Tor និង Bright តែងធ្វើឱ្យមហាជនរំភើបចិត្តជានិច្ច ជាពិសេសហ្វេនៗតែងតែអួតសរសើរពីសម្ពន្ធភាពដ៏ផ្អែមល្ហែមរបស់ពួកគេទាំងពីរ។
ដោយឡែក កាលពីថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ កន្លងទៅពិតជាធ្វើឱ្យមហាជនអ្នកគាំទ្រមានសេចក្ដីរំភើបចិត្តជាខ្លាំង ដោយគូស្នេហ៍តារាស្រីប្រុសគូនេះ អាចសម្រេចបំណងដោយអ្នកទាំងពីរបានកាន់ដៃគ្នាចូលរោងការតាមប្រពៃណី។
ជាថ្ងៃដ៏ពិសេស និង អធិអធមសម្រាប់ស្វាមីភរិយាថ្មីថ្មោង គេឃើញថាមានភ្ញៀវកិត្តិយស ព្រមទាំងមិត្តៗអ្នកសិល្បៈល្បីៗជាច្រើនដួងបានចូលរួម ដែលនាំឱ្យកម្មវិធីកាន់តែសប្បាយរីករាយ ពោរពេញដោយស្នាមញញឹម។ ជាមួយគ្នានោះ បើងាកទៅមើលតារាស្រី Bright វិញ បានគ្រងនូវឈុតកូនក្រមុំយ៉ាងស្រស់ស្អាត ដោយនាំឱ្យមហាជនលាន់មាត់សរសើរគ្រប់ៗគ្នា៕