(វីដេអូ) ភរិយា វីជេ រតនា ឡាយវីដេអូស្រែកយំគគ្រូកសំពះអង្វរ ក្រោយមានអ្នកប្រមាថមើលងាយប្ដី
មហាជនសុទ្ធសឹងតែបានជ្រាបហើយពីជីវិតគ្រួសាររបស់ វីជេ រតនា ដែលកន្លងមកនេះ លោកតែងទទួលបានការសរសើរខ្លាំងពីមហាជនចំពោះការបំពេញតួនាទីជាស្វាមី និងឪពុកដ៏សែនល្អ មើលថែទាំគ្រួសារបង្កើតសេចក្ដីសុខដល់ភរិយា និងកូនៗយ៉ាងពេញទំហឹង។
ជាពិសេស ចំពោះភរិយាជាទីស្រឡាញ់របស់លោកវិញ មហាជនក៏កាន់តែសរសើរ និងច្រណែនថែមទៀត ដែលលោកតែងបង្ហាញនូវការគោរពស្រឡាញ់ចំពោះនាងខ្លាំង ដែលសង្កេតឃើញថាក្រោយភរិយារបស់លោកសម្រាលកូនទីបីរួច រូបលោកកាន់តែបង្ហាញនូវអារម្មណ៍អាណិត និង ស្រឡាញ់ភរិយាជាខ្លាំង ព្រមទាំងកាន់តែមើលថែ ថ្នាក់ថ្នម ផ្ដល់ភាពកក់ក្ដៅចំពោះភរិយាជាទីស្រឡាញ់ ព្រមទាំងតែងបញ្ចេញនូវពាក្យពេចន៍ផ្អែមល្ហែមជាច្រើនលើបណ្ដាញសង្គម។
ស្របពេលឃើញទង្វើជាស្វាមីដែលល្អឥតច្ចោះនេះដែរ វីជេ រតនា ក៏ទទួលបានការពេញចិត្តសរសើរខ្លាំងពីមហាជនជាច្រើន ប៉ុន្តែក៏ឃើញមានពាក្យពេចន៍បង្ហាញការមិនពេញចិត្តពីមនុស្សមួយចំនួនរហូតនិយាយប្រមាថមើលងាយលោកដោយលើកឡើងជុំវិញទង្វើជាស្វាមីរបស់លោកផងដែរ។
ដោយឡែកថ្មីៗនេះ ក្រោយឃើញមានការរិះគន់ និងពាក្យប្រមាថមើលងាយកាន់តែខ្លាំងចំពោះ វីជេ រតនា ស្រាប់តែក៏បានឃើញ ភរិយារបស់លោក បានធ្វើការឡាយវីដេអូស្រែកយំខ្លាំងៗសំពះអង្វរសុំឱ្យអ្នកមិនពេញចិត្តមួយចំនួនឈប់និយាយប្រមាថមើលងាយស្វាមីរបស់ខ្លួនទៀត ដោយបានរៀបរាប់ទាំងទឹកភ្នែកពីស្វាមីជាច្រើនតបទៅកាន់អ្នកមួយចំនួនដែលទើសរឿងគ្រួសារនាង៕ សូមទស្សនាវីដេអូខាងក្រោម៖