គូគេប្រកាសរៀបការ តែងាកមកគូ Puimek និង Ruj ប្រកាសបញ្ចប់ស្នេហ៍ ៤ ឆ្នាំ ព្រោះមូលហេតុនេះ
មួយរយៈក្រោយនេះ យើងសង្កេតឃើញថារឿងស្នេហាក្នុងសិល្បៈថៃហាក់វិលវល់ខ្លាំង ដោយមានគូខ្លះក៏មានដំណឹងល្អរហូតត្រៀមចូលរោងការ ខ្លះទៀតក៏ចាប់ផ្តើមមើលចិត្តទៀត ឯខ្លះទៀតក៏បានចែកផ្លូវគ្នាដើររៀងខ្លួន។
ថ្មីៗនេះ គូស្នេហ៍តារាចម្រៀងជើងចាស់ Ruj Suparuj និង តារាស្រីវ័យក្មេង Puimek Napasorn ដែលជាគ្រាប់ពេជ្រមួយគ្រាប់ប្រចាំ GMMTV បានប្រកាសបញ្ចប់ទំព័រស្នេហ៍ ៤ ឆ្នាំ ដែលបានសាងរួមគ្នា មកត្រឹមឋានៈជាសិស្សច្បង សិស្សប្អូនវិញ។
Puimek បានចេញមុខទម្លាយថា ៖ «តាមពិតទៅ! យើងបែកគ្នាអស់មួយរយៈហើយ តែខ្ញុំមិនច្បាស់ក្នុងចិត្តថាគួរប្រកាសចេញមកជាសាធារណៈឬទេ? ព្រោះតែគាត់មិនដែលនិយាយអ្វី? តែដោយសារមានអ្នកសួរជាញឹកញាប់ ខ្ញុំក៏សម្រេចចិត្តថាឆ្លើយពេលនេះតែម្តងទៅ គឺខ្ញុំ និង បង Ruj បានបែកគ្នាហើយ ដោយមានបញ្ហាជាច្រើនដែលយើងនិយាយមិនចុះសម្រុងគ្នា ហើយក៏ខ្វែងគំនិតគ្នាជាញឹកញាប់ ហើយក៏មានបញ្ហាវ័យខុសគ្នាអ្វីបែបនេះ»។
«តែដែលនិយាយទាំងអស់នេះ មិនមែនមានន័យថា បង Ruj ឬ ខ្ញុំជាមនុស្សមិនល្អនោះឡើយ គឺគ្រាន់តែយើងមិនមែនជាគូស័ក្តិសមតែប៉ុណ្ណឹង។ ហេតុដូចនេះក៏សម្រេចថាត្រលប់មកធ្វើជាសិស្សច្បង សិស្សប្អូនវិញល្អជាង គឺយើងបញ្ចប់ទៅដោយសន្តិភាព ហើយរយៈពេល ៤ ឆ្នាំកន្លងមកនេះ គឺជាអនុស្សាវរីយ៍ល្អៗដែលយើងមានរួមគ្នា ហើយក៏មានក្តីសុខ។ ពេលនេះជាពេលដែលយើងត្រូវត្រឡប់មករស់ម្នាក់ឯង មើលថែខ្លួនឯងច្រើនជាងមុន Move on ហើយដើរទៅមុខបន្តទៀត ដើម្បីជួបរឿងល្អៗ»៕
ប្រភព៖ Teenee