អ្នកណាមិនរមួល បើ Mai Davika ផ្អែមល្ហែមជាមួយ Ter កាត់ព្រឹក មិនខ្វល់ពីអារម្មណ៍ហ្វេនៗអ៊ីចឹង
ជារឿយៗគូស្នេហ៍តារាស្រី ស្រស់ Mai Davika និង អ្នកកំលោះរូបសង្ហា Ter Chantavit កំពុងតែធ្វើឱ្យមហាជនសម្លឹងមើលមិនដាក់ភ្នែកឡើយ ពីសកម្មភាពស្នេហា និង រូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។
បន្ទាប់ពីចាប់ដៃគ្នាសាងស្នេហ៍អស់ពេលជាច្រើនឆ្នាំមក ឃើញថាអ្នកទាំងពីរហាក់មិនដែលលេចឮរឿងអាស្រូវណាមួយធ្វើឱ្យទំនាក់ទំនងមួយនេះមានភាពរង្គោះរង្គើឡើយ។
ដោយឡែក នៅព្រឹកថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ នេះ គូស្នេហ៍អ្នកទាំងពីរបានធ្វើឱ្យអ្នកគាំទ្រលួចច្រណែនទៀតហើយ ខណៈពេលដែលឃើញអ្នកទាំងពីរបានបញ្ចេញមតិឆ្លើយឆ្លងគ្នាមិនដាច់នៅលើបណ្តាញសង្គមបែបនេះ។
ជាក់ស្តែង ក្នុងនោះ Ter Chantavit បានបង្ហោះរូបភាពរបស់ខ្លួនខណៈដើរកម្សាន្តនៅមាត់សមុទ្រជាមួយមិត្តភក្តិ ព្រមភ្ជាប់ជាមួយខេបសិនថា ៖ «មិនទាន់ត្រឡប់ទៅវិញទេដឹងឬនៅ»។ ខណៈពេលនោះ សង្សារបណ្តូលចិត្តរូបស្រស់របស់លោក គឺ Mai Davika ក៏បានចូលទៅខមមិនហាក់ហួងហែងថា ៖ «ល្មមត្រឡប់មកហើយ»។
យ៉ាងណាមិញ សកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីរវារឹតកាន់តែធ្វើឱ្យមហាជនជ្រួលជ្រើមចង់ឃើញអ្នកទាំងពីរមានដំណឹងល្អឆាប់ៗខ្លាំងណាស់៕