ខាត់ វៃហាំង និង ស៊ីន យូប៊ីន សាសងគ្នាឡើងផ្អែម អត់ខ្លាចហ្វេនលើសជាតិស្ករសោះ
គូស្នេហ៍អ្នកសិល្បៈដែលកំពុងពេញនិយមក្នុងស្រទាប់មហាជន គឺតារាសម្ដែងប្រុសរូបសង្ហា ខាត់ វៃហាំង និង ស៊ីន យូប៊ីន បច្ចុប្បន្នអ្នកទាំងពីរកាន់តែរឹតចំណងស្នេហ៍ឱ្យកាន់តែល្អូកល្អិនខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដោយជារឿយៗតារាប្រុសស្រី ២ រូបនេះ តែងចំណាយពេលវេលានៅក្បែរគ្នា មើលថែផ្ដល់ភាពផ្អែមល្ហែមដល់គ្នា បង្ហោះនៅលើបណ្ដាញសង្គមធ្វើឱ្យអ្នកគាំទ្រឃើញហើយញ័របេះដូងមិនស្ទើរ។
ថ្មីៗនេះ គូស្នេហ៍ដ៏ផ្អែមល្ហែមរបស់អ្នកសិល្បៈខាងលើ បានដឹកដៃគ្នាទៅសាងភាពផ្អែមល្ហែមបន្ថែមទៀតនៅលើទឹកដីសមុទ្រ ខេត្តកោះកុង ដោយអ្នកទាំងពីរបានបង្ហោះរូបថតស្វីតៗបង្ហាញពីក្ដីសុខខ្លាំងនៅលើបណ្ដាញសង្គម ធ្វើឱ្យអ្នកគាំទ្រឃើញហើយចង់មានស្នេហាដ៏ស្អិតល្មួតដូច idol មួយគូនេះដែរ។
ក្រោយបណ្ដើរគ្នាទៅលេងសមុទ្រយ៉ាងរ៉ូមែនទិច គូស្នេហ៍ ខាត់ វៃហាំង និង ស៊ីន យូប៊ីន កាន់តែធ្វើឱ្យអ្នកគាំទ្រញញឹមញញែមបិទមាត់សឹងមិនជិត ក្រោយឃើញគូស្នេហ៍អ្នកទាំងពីរឆ្លើយឆ្លងគ្នានៅក្នុងខំមិនស្ដែងពីក្ដីស្នេហ៍ដ៏ល្អូកល្អិនបំផុត៕