ក្រោយកូនធំៗ ពេលនេះ ខាត់ សុឃីម បង្ហើបចង់យកទាយាទមួយទៀត តែមិនអាចព្រោះប្តីមានបញ្ហានេះ
និយាយពីតារាស្រីពហុជំនាញ អ្នកនាង ខាត់ សុឃីម សុទ្ធសឹងតែបានជ្រាបហើយថា សព្វថ្ងៃអ្នកនាងកំពុងមានជីវិតមួយដ៏មានក្ដីសុខខ្លាំង ដែលជោគជ័យទាំងសិល្បៈ មុខជំនួញ និង ទាំងជីវិតគ្រួសារ ដោយបានសាងគ្រួសារយ៉ាងមានសុភមង្គលជាមួយនឹង លោក ផាណូ និង កូនប្រុសស្រីជាទីស្រឡាញ់ទាំង ២ នាក់របស់អ្នកនាង។
ដោយឡែក ថ្មីៗនេះ ស្របពេលគ្រួសារកំពុងរស់នៅយ៉ាងមានក្ដីសុខ និង សោយសុខជាមួយជីវិតយ៉ាងជោគជ័យនេះ អ្នកនាងក៏បានធ្វើឱ្យមហាជនចាប់អារម្មណ៍ខ្លាំង ក្រោយពីបានបង្ហើបឱ្យដឹងថាអ្នកនាងមានគម្រោងចង់យកកូនម្នាក់បន្ថែមទៀតក្នុងគ្រួសារនៅក្នុងឆ្នាំថ្មីនេះ ប៉ុន្តែមិនអាចព្រោះតែឃើញថាស្វាមីរបស់អ្នកនាងមានការមមាញឹកការងារខ្លាំង។
ក្នុងនោះ អ្នកនាង ខាត់ សុឃីម បានសរសេររៀបរាប់លើបណ្ដាញសង្គមថា ៖ «កត្តាដែលធ្វើឱ្យជីវិតរីកចម្រើន ហ៊ានគិត ហ៊ាននិយាយ ហ៊ានធ្វើ គម្រោងយកកូនឆ្នាំនេះអត់ទៀតហើយ មើលតែគល់ឈើទៅ ការងាររហូត»។
ក្រោយឃើញបែបនេះ មហាជនអ្នកគាំទ្រ ក៏ដូចអ្នកសិល្បៈជាច្រើន បានធ្វើការបញ្ចេញមតិជូនពរឱ្យអ្នកនាង និង ស្វាមីអាចសម្រេចបំណងមានទាយាទឆាប់ៗផងដែរ៕