ប្រឡូកសិល្បៈយូរឆ្នាំ ស្រាប់តែ Yang Mi និយាយប៉ុន្មានម៉ាត់ពីអាជីពខ្លួន ហ្វេនស្តាប់ហើយធ្លាក់ថ្លើមក្ឌុក
កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២២ តារាសម្ដែងស្រី Yang Mi បានផ្តល់បទសម្ភាសក្នុងទស្សនាវដ្តីម៉ូដ Madame Figaro Homes ចេញផ្សាយនៅខែឧសភា។ នៅក្នុងបទសម្ភាសនោះ តារាស្រីរូបនេះបានចែករំលែកថា នាងធ្វើការយ៉ាងយកចិត្តទុកដាក់ខ្ពស់ ចំណាយពេលវេលា ៨០ ភាគរយ របស់នាងក្នុងអាជីពសិល្បៈ។
ជាមួយគ្នានោះ នាងនិយាយថា នាងហត់ទាំងចិត្តហត់ទាំងកាយ ដោយសារតែព្យាយាមរក្សាអាជីពការងារជាច្រើនឆ្នាំរបស់នាង ដូច្នេះនាងសម្រេចចិត្តកាត់បន្ថយការងារ និង ផ្អាកសកម្មភាពសិល្បៈមួយចំនួនធំដើម្បីសម្រាកមួយរយៈ។
យ៉ាងណាមិញ បើតាមប្រភពចេញពី Sina បានឱ្យដឹងថា Yang Mi ល្បីថានាងជាតារាសិល្បៈម្នាក់ឈ្លក់វង្វេងនឹងការងារ។ កាលពីមុនតារាស្រីរូបនេះបង្ហើបថាបានគេងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុង ១ ថ្ងៃ ព្រោះនាងរវល់ធ្វើការងារទាំងក្នុងកម្មវិធី និង ថតសម្ដែងរឿងឱ្យប៉ុស្តិ៍ទូរទស្សន៍។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីរូបនេះ ក៏បានបើកក្រុមហ៊ុន Entertainment ដោយមានរៀបចំ និង ដឹកនាំតារាជំនាន់ក្រោយជាច្រើន ដើម្បីអភិវឌ្ឍអាជីពក្នុងវិស័យសិល្បៈផងដែរ៕